សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​គណបក្ស​ប្រឆាំង​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ក្រោយ​ពី​បដិសេធ​មិន​ព្រម​ចុះចូល​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​គណបក្ស​ប្រឆាំង​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ក្រោយ​ពី​បដិសេធ​មិន​ព្រម​ចុះចូល​

26/10/2017
សមាជិក​​ក្រុម​ប្រឹក្សា​ឃុំ​​ស្ទឹង​កាច់​ ​ស្រុក​​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន ​មក​ពី​​គណបក្ស​​សង្គ្រោះ​​ជាតិ ​ម្នាក់​​ត្រូវ​បាន​​អាជ្ញាធរ​​ឃាត់ខ្លួន ​កាលពី​​ថ្ងៃទី​២៤ ​តុលា ​ក្រោយ​ពី​​សកម្មជន​​គណ​បក្ស​ប្រឆាំង​​រូប​នេះ ​បាន​​បង្ហោះ​​វីដេអូ​​ឃ្លី​ប​​ដែល​​គេ​​ចាត់​ទុក​ថា ​ជា​ការ​​ប្រមាថ ​និង​​ញុះញង់​​ឱ្យ​មាន​​ការ​រើសអើង​។ ​ប៉ុន្តែ​​មន្ត្រី​​ច្បាប់​​គណបក្ស​​សង្គ្រោះ​​ជាតិ​​បាន​​ចាត់​ទុក​ថា​ នេះ​​គឺ​ជា​​​ការ​គំរាម​កំហែង ​ជា​ជាង​​ការ​អនុវត្ត​​ច្បាប់​។

លោក ឈុន សិទ្ធី ភេទ​ប្រុស អាយុ៣៨ឆ្នាំ ត្រូវបាន​អាជ្ញាធរខេត្ត​ប៉ៃលិន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ២និង៤៧នាទី​រសៀល ថ្ងៃទី២៤ តុលា ក្រោយពី​សមាជិក​ក្រុមប្រឹក្សាឃុំ​ស្ទឹង​កាច់ស្រុកវ​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មកពី​គណបក្ស​សង្គ្រោះ​ជាតិ​របនេះ បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​ដោយ​ជាប់​សង្ស័យថា ជាការ​ប្រមាថ និង​ញុះញង់​ឱ្យមាន​ការរើសអើង។ គិត​មកដល់​រសៀល​ថ្ងៃទី ២៥ តុលា​នេះ លោក ឈុន សិទ្ធី ត្រូវបាន​ឃុំខ្លួន​នៅឯ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​ត្រៀម​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់។សមត្ថកិច្ច​ខេត្ត​ប៉ៃលិន បាន​អះអាងថា ការឃាត់ខ្លួន​លោក ឈុន សិទ្ធី គឺ​ដោយសារតែ​សកម្មជន​គណបក្សប្រឆាំង​រូបនេះ បាន​ជាប់​ព័ន្ធ​នឹង​ករណី​សង្ស័យ​ចំនួន​ពីរ។ ទី១. ការធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល និង​បទ​ស្តាប់ រឺ​ថត​ពាក្យសម្តី​ឯកជន នៅ​ចំណុច​សាលាឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ និង​ទី២. ពីបទ​ញុះញង់​ឱ្យមាន​ការរើសអើង​នៅក្នុង​សង្គម។

នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក។ ប៉ុន្តែ​អ្វី​ជាការ​កត់សំគាល់ ការឃាត់ខ្លួន សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ គឺ​បាន​កើតឡើង​នៅ​មួយថ្ងៃ​ក្រោយពី​សកម្មជន​គណបក្សប្រឆាំង​រូបនេះ បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​មួយ កាលពី​ថ្ងៃទី ២៣ តុលា ដោយបាន​បដិសេធ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា តាម​ការអំពាវនាវរ​បស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ នៅក្នុង​វីដេអូ​ឃ្លី​បប្រមាណ​ជា៣នាទី ហើយ​ដែល​ត្រូវបាន​គេ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​កាលពី​ថ្ងៃទី ២៣ តុលា​នោះ លោក ឈុន សិទ្ធី ដែលមាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​អះអាងថា លោក​នឹងមិន​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច​ជាដាច់ខាត ទោះបីជា​ត្រូវ​បាត់បង់​ប្រាក់ខែ និង​តួនាទី​របស់ខ្លួន ដោយសារតែ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ។ជាមួយគ្នានេះ មន្ត្រី​ផ្នែក​ច្បាប់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់ទុកថា ករណី​នៃ​ការ​ឃាត់​ខ្លួន​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ គឺជា​ការគំរាមកំហែង​ទៅលើ​សកម្មជន​នៅ​មូល​ដ្ឋាន​​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ខណៈដែល​មានការ​រិះគន់​ថា ការចាប់ខ្លួន​សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បានធ្វើ​ឡើង​ដោយ​គ្មាន​ដីកា​នោះឡើយ៕អត្ថបទដកស្រង់ ទេព វណ្ណះ