សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ទៅ​ដល់ទីក្រុងបាងកកប្រទេសថៃ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ទៅ​ដល់ទីក្រុងបាងកកប្រទេសថៃ

26/10/2017
នៅម៉ោង៩:១៥នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រភិភូកម្ពុជា អញ្ញើញដល់ទីក្រុងបាងកកប្រទេសថៃហើយដោយសុវត្តិភាព ដើម្បីចូលរួមក្នុងព្រះរាជពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីតព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej ។
ការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីបណ្តាមន្ត្រីថ្នាក់ដឹកនាំរបស់ប្រទេសថៃផងដែរ។ ការអញ្ជើញ​ចូលរួម​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក្នុង​ពិធី​នេះ គឺ​ដើម្បី​សម្តែង​សមានចិត្ត និង​មរណទុក្ខ​ដ៏​ស្មោះស្ម័គ្រ​ថ្វាយ និង​ជូន​ចំពោះ​រាជវង្សានុវង្ស រាជរដ្ឋាភិបាល និង​ប្រជាជន​ថៃ ព្រមទាំង​សម្តែង​ការគោរព​ចុងក្រោយ​ចំពោះ​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​អតីតព្រះមហាក្សត្រ​ថៃ ដែល​បាន​សោយ​ទីវ​ង្គ​ត​កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦៕