Geostorm កំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Geostorm កំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ

26/10/2017
ជឿជាក់ថាអ្នកចូលចិត្តទស្សនាខ្សែភាពយន្តហូលីវូតប្រាកជាបានទស្សនារឿង 2012 ឆ្នាំ២០០៩ រឺ San Andreas ឆ្នាំ២០១៥ ចំណែកឯឆ្នាំ២០១៧នេះក៏មិនធម្មតាដែររឿង Geostorm ដែលបង្ហាញឲ្យឃើញពីគ្រោះធម្មជាតិដែលបានកើតឡើងនៅលើពិភពលោក។

ខ្សែភាពយន្តថ្មីបែបវិទ្យាសាស្ត្រដែលមានក្រុមដឹកនាំតាមប្រទេសក្នុងពិភពលោករួមគ្នា បង្កើតផ្កាយរណបដែលអាចគ្រប់គ្រងអាកាសធាតុរបស់ផែនដីបាន។ ផ្ទុយទៅវិញ នៅពេលដែលប្រព័ន្ធផ្កាយរណបមានបញ្ហា អ្នកបច្ចេកទេសផ្កាយរណប Jake (សម្តែងដោយ Gerard Butler) និងក្រុមរបស់គាត់ត្រូវទ្បើងមកដោះស្រាយបញ្ហានេះដើម្បីបញ្ឈប់ព្យុះវិទ្យាសាស្ត្រនេះពីការបំផ្លិតបំផ្លាញអ្វីគ្រប់យ៉ាងទាំងអស់ពីផែនដី។
ការរត់គេចខ្លួនយ៉ាងគួរឲជក់ចិត្ត ដិតអារម្មណ៍នេះនឹងធ្វើឲ្យទស្សនិកជនអង្គុយមិនជាប់កៅអី។ភ៏យរន្ធត់ហើយនេះក៏ជាស្នាដៃរបស់លោកDean Devlinគឹជាអ្នកនិពន្ធ និងដឹកនាំរឿងដូចជា “Moon 44”, “Universal Soldier”, “Stargate”, “Independence Day”, “Godzilla”, “The Patriot” និង “Independence Day: Resurgence”។

សំណួរសួរថាតើពិភពលោកជាអ្នកគ្រប់គ្រងធម្មជាតិ រឺធម្មជាតិជាអ្នកគ្រប់គ្រងពិភពលោក? ស្វែងរកចម្លើយទាំងនេះនៅក្នុងរឿង Geostorm ដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។
ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។