យុទ្ធសាស្រ្តពង្រួមទំនាស់ ពង្រីកការដោះស្រាយ! ពលរដ្ឋ៣គ្រួសារទៀតហើយ នៅខេត្តព្រះវិហារ ត្រូវបានដោះស្រាយបញ្ចប់ រឿងវិវាទដី ជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធសាស្រ្តពង្រួមទំនាស់ ពង្រីកការដោះស្រាយ! ពលរដ្ឋ៣គ្រួសារទៀតហើយ នៅខេត្តព្រះវិហារ ត្រូវបានដោះស្រាយបញ្ចប់ រឿងវិវាទដី ជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករស

26/10/2017
(ព្រះវិហារ)៖ ប្រជាពលរដ្ឋចំនួន៣គ្រួសារបន្ថែមទៀត រស់នៅក្នុងឃុំផ្សេងគ្នា នៃខេត្តព្រះវិហារ បានចេញលិខិតថ្លែងអំណរគុណជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោយបញ្ចប់វិវាទជាមួយក្រុមហ៊ុន ពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ប្រកបដោយការពេញចិត្ត និងយុត្តិធម៌។

បើតាមមន្ត្រីក្រសួងរៀបចំដែនដី បានបញ្ជាក់ប្រាប់អោយដឹងថា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នេះថា គិតមកត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក្រុមមន្ត្រីពាក់ព័ន្ធបានចុះដោះស្រាយបញ្ហដីធ្លីនេះ ជូនប្រជាពលរដ្ឋរួចរាល់បានចំនួន២៣គ្រួសារហើយ ក្នុងចំណោម៥៦គ្រួសារ ហើយការដោះស្រាយជូនប្រជាពលរដ្ឋ នៅតែធ្វើបន្តបន្ទាប់ទៀត។

ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន របស់ប្រជាពលរដ្ឋខេត្តព្រះវិហារ៖

ប្រភព Fresh News