វិធី​សម្រក​ទម្ងន់ ដោយ​ទឹក​ដោះ​គោ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

វិធី​សម្រក​ទម្ងន់ ដោយ​ទឹក​ដោះ​គោ!

25/10/2017
(សុខភាព)៖ ១.ចាប់ផ្តើមពីការជ្រើសរើសថា អ្នកនឹងសម្រកទម្ងន់ ដោយការផឹកទឹកដោះគោ ជាអាហារបន្ថែម ឬសម្រកទម្ងន់ ដោយទឹកដោះគោសុទ្ធសាធ ដែលវាផ្តល់ផលមិនខុសគ្នា ប៉ុន្មានឡើយ។ ប៉ុន្តែអ្នកគួរសម្រកទម្ងន់ ដោយផឹកទឹកដោះគោ ដើម្បីបន្ថែមលើអាហារសុខភាព ដែលមានកាឡូរីទាបល្អជាង។

២. ការសម្រកទម្ងន់ដោយទឹកដោះគោ ត្រូវប្រើពេលប្រហែល១ ទៅ៣សប្តាហ៍ដែលអ្នកត្រូវផឹកទឹកដោះគោស្រស់សុទ្ធ និងបន្ថយកិច្ចការក្នុងមួយថ្ងៃៗ។

៣.សាកល្បងប្រើវិធីសម្រកទម្ងន់ ដោយការផឹកទឹកដោះគោ គឺផ្សំទឹកដោះគោស្រស់១កែវជំនួសចំណីកំដរមាត់ទាំងអស់ ដែលអ្នកធ្លាប់ចូលចិត្ត នោះរាងកាយនឹងអាចយកកាឡូរី ដែលបានពីទឹកដោះគោ យកទៅប្រើការ នឹងដំណើរការបន្តទៀត។

៤.ផឹកទឹកដោះគោ ជាមួយអាហារពេលនីមួយៗ បើអ្នកត្រូវការផឹកបន្ថែម ត្រូវផឹកទឹកស្អាត មិនមែនភេសជ្ជៈបន្ថែម ដែលផ្តល់កាឡូរីនោះឡើយ។

៥.កាល់ស្យូមបរិមាណខ្ពស់ ក្នុងទឹកដោះគោ អាចជួយឲ្យអ្នកសម្រកទម្ងន់ បានដែលបានលើស និងរក្សាទម្ងន់ខ្លួន ឲ្យស្ថិតក្នុងកម្រិតថេរមួយ៕

អត្ថបទ៖ ឡៃហ៊ាង