ត្រឹម​តែ​ ១០នាទី​ប៉ុណ្ណោះ សម្រាប់​ដំណេក​ពេលថ្ងៃ​! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ត្រឹម​តែ​ ១០នាទី​ប៉ុណ្ណោះ សម្រាប់​ដំណេក​ពេលថ្ងៃ​!

25/10/2017
(សុខភាព)៖ យោងទៅតាមការសិក្សាស្រាវជ្រាវ របស់ជនជាតិអូស្ត្រាលី បានឲ្យដឹងថា ប្រសិនបើអ្នកចង់ធ្វើការ នៅពេលថ្ងៃរសៀល ឲ្យមានស្រស់ថ្លា រហ័សរហួននោះ អ្នកគ្រាន់តែគេងមួយស្របក់ ក្នុងរយៈពេល១០នាទី នៅពេលថ្ងៃបាយរួច នោះអ្នកនឹងទទួលបានលទ្ធផលល្អ ជាងការគេងក្នុងរយៈពេលកន្លះម៉ោង ទៅទៀត។
ជាមួយគ្នានេះដែរ លទ្ធផលនៃការសិក្សា ទៅលើការគេងរបស់អ្នកស្ម័គ្រចិត្ត ក្នុងរយៈពេលខុសៗគ្នា បានបង្ហាញឲ្យឃើញថា ការគេងពេលថ្ងៃនៅក្នុងរយៈពេល១០នាទី អាចជួយឲ្យអ្នកធ្វើការនៅពេលថ្ងៃ មានអារម្មណ៍ស្រស់ស្រាយល្អ រហូតទៅដល់ទៅ៣ម៉ោង។ លទ្ធផលបានបង្ហាញឲ្យឃើញថា បន្ទាប់ពីបានគេងចំនួន១០នាទីមក អ្នកស្ម័គ្រចិត្តទាំងអស់ មានអារម្មណ៍ស្រស់ថ្លា ក៏ប៉ុន្តែសំរាប់អ្នក ដែលគេងថ្ងៃយូរជាង៣០នាទី មិនបានមានលទ្ធផលដូចអ្នកទាំងនេះទេ ដោយមនុស្សនៅក្នុងក្រុមនេះ មានអាការៈងងីងងើ ហើយនៅតែមានអារម្មណ៍ ងងុយគេងដដែរ ដោយសារតែគេងយូរពេក។

លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ មើលទៅហាក់បីដូចជាចំឡែកបន្តិច ប៉ុន្តែអ្នកស្រាវជ្រាវបានធ្វើការសិក្សាម្តងទៀត ដោយការសិក្សាលើកក្រោយនេះ បានឲ្យអ្នកស្ម័គ្រចិត្ត ចូលរូមធ្វើតេស្តទាំងអស់ គេងក្នុងរយៈពេលខុសៗគ្នា ដែលក្នុងនោះរួមមានរយៈពេល៥នាទី១០នាទី ២០នាទី និង៣០នាទី។
ក្រោយមកលទ្ធលនោះ បានបង្ហាញឲ្យឃើញថា អ្នកដែលបានគេងនៅក្នុងរយៈពេល១០នាទី នៅតែមានអារម្មណ៍ស្រស់ថ្លាជាងគេ ដូចការសិក្សាកាលពីលើកមុនដែរ។

ចំណែកឯអ្នកដែលបានគេងថ្ងៃ ក្នុងរយៈពេល២០នាទី និង ៣០នាទីវិញ នៅតែមាននអាការៈងងីងងើ ស្រពេចស្រពិល រហូតដល់ថ្នាក់ផ្អាកធ្វើការសាកល្បង ក្នុងរយៈពេលកន្លះម៉ោង ក្រោយពីការគេងនោះ។ គួរបញ្ជាក់ដែរថា ប្រសិនបើអ្នកងងុយគេងនៅពេលថ្ងៃ អ្នកគួរតែធ្វើការសំរាក ក្នុងរយៈពេល១០នាទី ទើបជាការប្រសើរ៕

ប្រែសម្រួល៖ ឡៃហ៊ាង