Pep Guardiola អ្នកចាត់ការក្រុម Manchester City បង្ហាញការមិនពេញចិត្តសម្រាប់បាល់ដែលប្រើក្នុងកម្មវិធី League Cup ទោះក្រុមខ្លួនបានឡើងទៅវគ្គ៨ក្រុមក៏ដោយ។
Man City កំពុងតែខ្លាំងក្លានៅ Premier League រដូវកាលនេះ តែកាលពីយប់មិញពេលជួប Wolves ពួកគេបានលេងទាំងលំបាករហូតដល់បាល់ប៉េណាល់ទី បន្ទាប់ពីចប់៩០នាទីបានត្រឹម ០-០។ ជុំវិញការប្រកួតនេះ Guardiolaមិនសប្បាយចិត្តជាមួយនឹងបាល់របស់ក្រុមហ៊ុន Mitre ដែលយកមកប្រើក្នុងការប្រកួត League Cup។
“វាពិតជាមិនអាចទទួលបាន បាល់នោះមិនអាចយកមកប្រើក្នុងការប្រកួតកម្រិតខ្ពស់បានទេ។ វាពិតស្រាលខ្លាំងណាស់។ វាមិនមែនជាបាល់ល្អនោះទេ។ វាពិតជាពិបាកក្នុងការទាត់ដើម្បីរកគ្រាប់បាល់។ ខ្ញុំនិយាយបែបនេះមិនមែនជាលេសយករួចខ្លួនទេ។ កីឡាករទាំងអស់របស់ខ្ញុំបាននិយាយថា នេះជាបាល់អ្វីនឹង?។ ខ្ញុំសុំទោស ប៉ុន្តែ League Cup មិនគួរយកបាល់ដែរអន់ មកលេងនឹងកម្មវិធីផ្លូវការបែបនេះទេ"៕
ប្រភព៖ Goal ប្រែសម្រួល៖ ឡៃហ៊ាង