ដូចដែលបានសន្យា ក្រុមចម្រៀងបុរស De5inite ដែលប្រិយមិត្តស្គាល់ថាជាតួឯកក្នុងរឿង "កំណត់ហេតុនាងនាថ" បានបញ្ចេញចម្រៀងថ្មីមួយទៀត គឺបទ "កំហុសរាម"។
ជាមួយការវិលមកវិញនេះ ឌីយ៉ាម៉ង់បានលើកឡើងថាបទនេះគឺជារសជាតិប្លែកមួយទៀតពីបទចម្រៀងមុនៗទាំងស្រុង ដោយពួកគេបានរំលេចរឿងរ៉ាវជុំវិញស្នេហារបស់ព្រះរាម និងសិតា ក្រោមហេតុផលដែល រាមស្រលាញ់ខ្លាំងទើបកើតចិត្តប្រច័ណ្ឌ និងសិតាដូច្នេះ។ចំពោះបទនេះ Mr.K និង ឌីយ៉ាម៉ង់ ច្រៀងតែ២នាក់ប៉ុណ្ណោះដោយអម ជាមួយនឹងសំឡេងហ្គីតាយ៉ាងពីរោះរណ្ដំ៕
តោះ ស្តាប់បទ "កំហុសរាម" របស់ក្រុម De5inite ទាំងអស់គ្នា!