បុរសម្នាក់​ ត្រូវរថយន្តដឹកឥដ្ឋបើកបុកហើយកិនពីលើ​បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បុរសម្នាក់​ ត្រូវរថយន្តដឹកឥដ្ឋបើកបុកហើយកិនពីលើ​បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌

05/10/2017
រាជធានីភ្នំពេញ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តដឹកឥដ្ឋ​ មួយគ្រឿងមិនចាំម៉ាក​ បានបើកទៅបុកម៉ូតូ​ មួយគ្រឿងដែលកំពុងជិះបញ្ជ្រាស់យ៉ាងពេញទំហឹង​ ហើយថែមទាំងបើកកិនពីលើជនរងគ្រោះបណ្តាលអោយបែកធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៌នៅនឹងកន្លែងតែម្តង។​

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង​ ៥និង២០នាទីល្ងាច​ ថ្ងៃទី០៤​ ខែ​តុលា​ ឆ្នាំ២០១៧​ ដែលនៅតាមបណ្តោយផ្លូវជាតិលេខ៥​ ខាងត្បូងស្ពាន​ លី​ យ៉ុងផាត់​ ចម្ងាយប្រហែលជា​ ១០០ម៉ែត្រ​ ស្ថិតក្នុងភូមិឡកំបោរ​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។
សពបុរសរងគ្រោះមានឈ្មោះ​ សែម​ សៀម​ ហៅម៉ៃ​ អាយុ​ ២៥ឆ្នាំ​ មុខរបរ​ ចិញ្ចឹមត្រី​ មានទីលំនៅភូមិឌួង​ សង្កាត់ព្រែកព្នៅ​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បានប្រាប់អោយដឹងថា​ នៅមុនពេលកើតហេតុ​ គេបានរកឃើញរថយន្តដឹកឥដ្ឋ​ មួយគ្រឿង​ ពណ៌ស​ ដោយមិនបានចាំម៉ាក​ និងស្លាកលេខនោះ​ បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង​ ខណៈពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ​ ស្រាប់តែមានម៉ូតូ​ មួយគ្រឿង​ ម៉ាក​ សង់កូរ៉េ​ ពណ៌ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1BX-0674 បានធ្វើដំណើរក្នុងទិសដៅជើងទៅត្បូងដោយបញ្ជ្រាស់ទិសគ្នា​ ភ្លាមៗស្រាប់តែម៉ូតូរងគ្រោះបានគេចក្រលុក​ ហើយក៏រអិលបណ្តាលអោយរថយន្តដឹកឥដ្ឋបុកនិងកិនពីលើស្លាប់ភ្លាមៗតែម្តង។​
ក្រោយពេលកើតហេតុ​ រថយន្តបង្កបានបើករត់គេចខ្លួនបាត់​ ដោយបន្សុល់ទុកតែសពជនរងគ្រោះ​ និងម៉ូតូនៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ។​

ក្រោយកើតហេតុ​ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ​ បានធ្វើកំណត់ហេតុ​ និងប្រគល់សាកសពជនរងគ្រោះខាងលើអោយទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតនៅខេត្តកំពង់ចាម៕អត្ថបទ ទេព វណ្ណះ