បអរសាទរពិធីប្រណាំងទូកក្នុងខេត្តបាត់ដំបងថ្ងៃទី ៤,៥ តុលា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បអរសាទរពិធីប្រណាំងទូកក្នុងខេត្តបាត់ដំបងថ្ងៃទី ៤,៥ តុលា

05/10/2017
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំកម្មវិធីប្រណាំងទូកចំនួន២ថ្ងៃគឺចាប់ពីរសៀលថ្ងៃទី៤ដល់ថ្ងៃទី៥ខែតុលា ឆ្នាំ២០១៧ក្នុងស្ទឹងសង្កែដែលមានទូក.ង ជាច្រេីនគូរនិងមានតាំងពិពណ៌ផលិតផលកម្ពុជា-ថៃផងដែរ។

ជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តបាត់ដំបងតែងប្រារព្វពិធីប្រណាំងទូកដេីម្បីដណ្តេីមយកជ័យលាភីក្នុងចម្ងាយ១ពាន់ម៉ែត្រគឺចាប់ពីស្ពានដែកមកដល់ស្ពានថ្មថ្មី។

នៅក្នុងកម្មីធីនេះជាទូទៅមានការចូលរួមអបអរសាទរដោយឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងតែនៅថ្ងៃទី៤ពីម្សិលមិញឯកឧត្តម ចន្ទ័ សុផល មិនបានអញ្ជើញមកទេដោយលោកមានការប្រជុំនៅទីក្រុងភ្នំពេញ។
ឃើញមានការអញ្ជើញចូលរួមនិងមន្ត្រីរាជការគ្រប់ស្ថាប័នរួមទាំងប្រជាពលរដ្ឋមកពីបណ្តាស្រុកនិងខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជាយ៉ាងសប្បាយក្រៃលែង។

រីឯការតាំងលក់ផលិតផលសុទ្ធសឹងតែជារបស់ល្អៗរួមមាន:ម្ហូបអាហារ សំលៀកបំពាក់និងសម្ភារះជាច្រើនមុខ មានតាមតម្រូវការបងប្អូនអ្នកទិញតែម្តង៕ អត្ថបទ ទេព វណ្ណះ