ជនសង្ស័យ៤នាក់ករណីប៉ុនប៉ងឃាតកម្ម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជនសង្ស័យ៤នាក់ករណីប៉ុនប៉ងឃាតកម្ម

05/10/2017
(ខេត្តកណ្តាល): កាប់លើយុវជនម្នាក់យ៉ាងព្រៃផ្សៃ។ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី០៤ តុលា ២០១៧ នេះបន្ទាប់ពីការស្រាវជ្រាវរបស់សមត្ថកិច្ចរយៈពេល០៣ថ្ងៃ ។
គួររំលឹកដែរថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១ តុលា ២០១៧ វេលាម៉ោង១៩ និង ១០នាទីនៅចំណុចភូមិជើងព្រៃទី៣ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សល់ សុខឡាងភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិអំពៅព្រៃទី២ឃុំអំពៅព្រៃស្រុកកណ្តាលស្ទឹងខេត្តកណ្តាល មុខរបរកសិករ ។

ជនសង្ស័យ០២នាក់
១-ឈ្មោះថុល សុខមាន ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិព្រែកអង្គុញឃុំសៀមរាបមុខរបរនៅផ្ទះ(អ្នកកាប់ឃាត់ខ្លួន)។
២-ឈ្មោះម៉ៅ ភារី ភេទប្រុស រស់នៅភូមិព្រែកអង្គុញឃុំសៀមរាបមុខរបរនៅផ្ទះ(អ្នកបើកម៉ូតូឃាត់ខ្លួន)។វត្ថុតាងចាប់យក៖ កាំបិតបុ័ងតោពណ៌ សដងដែក០១-ម៉ូតូnext០១គ្រឿងពណ៌សពាក់ស្លាកលេខកណ្តាល 1U-0437។
ប្រភពអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូជាមួយពូឈ្មោះលី សុខ ជឿន និង មីង ឈ្មោះ អ៊ឹម ធារី ដោយជនរងគ្រោះនៅអង្គុយកណ្តាល មកទិញម្ហូបនៅភូមិជើងព្រៃទី៣ ទិញរួចពេលត្រឡប់មកដល់ចំណុចពីខាងកើតភូមិជើងព្រៃទី៣ ជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូហួសបាន១០០ម៉ែត្រក៏បកត្រឡប់មកវិញ ហើយអែបគៀក ជនរងគ្រោះបន្ទាប់ជនសង្ស័យឈ្មោះ ថុល សុខ មាន ក៏ដកកាំបិតកាប់ទៅលើជនរងគ្រោះចំពីលើថ្ងាសបណ្តាលឲ្យរងរបួសជាទម្ងន់ហើយក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យទាំង០២នាក់បានគេចខ្លួន តាមរយៈការខិតខំប្រឹងប្រែងស្រាវជ្រាវរបស់សមត្ថកិច្ច រហូតដល់ថ្ងៃទី០៤.១០.២០១៧ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ មកអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។អត្ថបទ ទេព វណ្ណះ