ជនជាតិអូស្ត្រាលី ម្នាក់ដេកស្លាប់ នៅក្នុងផ្ទះជួល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជនជាតិអូស្ត្រាលី ម្នាក់ដេកស្លាប់ នៅក្នុងផ្ទះជួល

05/10/2017
សង្ស័យគាំបេះដូងប្រទះឃើញសពបុរសវ័យចំណាស់ ជនជាតិអូស្ត្រាលី ម្នាក់ដេកស្លាប់ នៅក្នុងផ្ទះជួលជាន់ទី១សង្ស័យគាំបេះដូងស្លាប់។

ហេតុការណ៍ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី៤ខែតុលាឆ្នាំ២០១៧នៅតាមបណ្ដោយបេតុងត្រង់ចំណុច ផ្ទះលេខ14A ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពបុរសរងគ្រោះមានឈ្មោះ សាវែត ដារី ចច អាយុ ៧១ឆ្នាំ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុន ពេលកើតហេតុប្រពន្ឋរបស់ជន រងគ្រោះដែលនៅឯខេត្តកំពងធំបានតេទូរសព្ទ័មកចូលទូរសព្ទ័ជនរងគ្រោះតែមិនលើក ដោយមានការសង្ស័យ ប្រពន្ឋជនរងគ្រោះបានតេទូរសព្ទ័ ទៅបងថ្លៃដែលរស់នៅចំការ ដូងអោយមកមើលពេលនោះបងថ្លៃបានមកដល់ផ្ទះកើតហេតុក៏បានអោយម្ចាស់ផ្ទះជួនឡើងទៅមើលក៏ឃើញទ្វារចំហនិងបើកទូរទស្សន៍ចោលរួចក៏បានរុញទ្វារចូលទៅស្រាប់ តែប្រទះឃើញជនរងគ្រោះដេកស្លាប់ផ្កាប់មុខឈាមតាមច្រមុះហើយឈាមជាំពេញខ្លួន ដោយមិនអស់ចិត្តបានហៅពេទ្យអោយមកមើលរួចបាន ប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ភ្លាមៗក៏បាន រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកពិនិត្យរួចបានទាក់ទង ទៅសមត្ថកិច្ចជំនាញនិងធ្វើកោសលវិច្ឆ័យ រួចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារជំងឺបេះដូង រាំរៃបណ្ដាលអោយគាំងបេះដូងស្លាប់តែម្ដង ។
ក្រោយពេលធ្វើកោសលវិច្ឆ័យរួចរាល់សមត្ថកិច្ចបានយក សពជនរងគ្រោះទៅតម្គល់ទុកនៅមន្ទីរពេទ្យរុស្សីរងចាំប្រ ពន្ឋនិងសាច់ញាត្តិមកទទួលយកទៅធ្វើបុណ្យ ៕អត្ថបទ ទេព វណ្ណះ