ចែករំលែកផង មិនដូចអ្វីដែលពួកបំពុលសង្គមលើកឡើងនោះទេ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចែករំលែកផង មិនដូចអ្វីដែលពួកបំពុលសង្គមលើកឡើងនោះទេ

05/10/2017
អាជ្ញាធរជាតិអប្សរា បានអះអាងថាគ្មានទឹកជំនន់ ក្នុងតំបន់ប្រាសាទ ដែលរំខានដល់ការទស្សនារបស់ភ្ញៀវទេសចរណ៍ នោះទេ
ភ្លៀងជាច្រើនមេ ក្នុងរយៈពេលចុងក្រោយនេះ បានបង្ករឲ្យមានជំនន់ទឹកភ្លៀង នៅតាមបណ្តារខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
ខេត្តសៀមរាប តំបន់ខ្លះត្រូវបានជន់លិចដោយសារឥទ្ធិពលទឹកភ្លៀង ដែលជាគ្រោះធម្មជាតិ។យ៉ាងណាក៏ដោយ ទោះមានជំនន់ទឹកភ្លៀងនៅតាមតំបន់ខ្លះៗក្នុងខេត្តសៀមរាប តែសម្រាប់ក្នុងរមណីយដ្ឋានអង្គរ ឬនៅតាមតំបន់ប្រាសាទ ផ្សេងៗទៀត ពុំមានជំនន់ទឹកភ្លៀងនោះទេ។
តាមអ្នកជំនាញទឹករបស់អាជ្ញាធរជាតិអប្សរា ជំនន់ទឹកភ្លៀង បានលិចតិចតួចនៅតំបន់ខ្លះក្នុងបរិវេណប្រាសាទ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពគ្រប់គ្រងបាន។

ឯកឧត្តម ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរអប្សរា បានឲ្យដឹងថា វាមិនមែនជារឿងចំឡែកនោះទេ ដែលក្នុងតំបន់ប្រាសាទខ្លះ មានទឹកដក់ក្រោយមានភ្លៀងធ្លាក់ច្រើន។ ការដក់ទឹកនោះ គឺបណ្តាលមកពីការស្ទះថង់ផ្លាសស្ទិកនៅតាមមាត់លូ ហើយក្រោយក្រុមការងារបានចុះសម្អាត ទឹកក៏បានស្រកទៅវិញក្នុងរយៈពេលខ្លី។ មន្ត្រីអាជ្ញារធជាតិអប្សរាក៏បានធ្វើការត្រួតពិនិត្យប្រពន្ធ័លូបង្ហូរទឹក និងធ្វើការស្តារ ដើម្បីអោយចរន្តទឹកហូរចេញពីបរិវេណប្រាសាទ អោយលឿនជាងមុនផងដែរ។
ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានបញ្ជាក់ទៀតថា ទឹកដែលដក់នោះ ជាទឹកភ្លៀងសុទ្ធសាធ ពុំមែនទឹកមានប្រភពហូរពីកន្លែងណានោះដែរ។ ឯកឧត្តមបន្ថែមទៀតថា បញ្ហានេះ ក៏មិនបានរំខាន ដល់ការទស្សនារបស់ភ្ញៀវទេសចរដែរ ហើយវានឹងបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លី៕អត្ថបទ ទេព វណ្ណះ