ខេមរៈ សិរីមន្ត គ្រោងសាងអនាគតថ្មីជាមួយ ពេជ្រ សោភា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ខេមរៈ សិរីមន្ត គ្រោងសាងអនាគតថ្មីជាមួយ ពេជ្រ សោភា

05/10/2017
ភ្នំពេញ៖ មួយប្រាវក្រោយចូលហង្សមាស ឃើញថា តារាចម្រៀងលំដាប់កំពូល ខេមរៈ សិរីមន្ត សម្រុកងាកមកបង្ហាញសកម្មភាពជាមួយ ឱក សុគន្ធកញ្ញា ខ្លាំងរហូតផ្ទុះការទាក់ទាញ។ យ៉ាងណាថ្មីៗនេះ មានតម្រុយថា សិរីមន្ត ក៏មានគម្រោងសាងអនាគតថ្មីជាមួយអ្នកមេម៉ាយស្រីស្រស់ ពេជ្រ សោភា ផងដែរ។

បន្ទាប់ពីទទួលបានកា​រគាំ​ទ្រខ្លាំ​ង នូ​វប​ទច​ម្រៀង ​និងកា​រស​ម្តែង​រួ​មរ​វាង ខេមរៈ សិរីម​ន្ត និងដៃគូ​ចាស់ ឱក សុគន្ធ​កញ្ញា នោះ ពេល​នេះ​គេទ​ទួ​លដំ​ណឹង​ថ្មីថា តារា​ប្រុស​រូ​បនេះ​ ក៏​នឹង​ចា​ប់ដៃគូ​ច្រៀង​ជា​លើក​ដំ​បូង​ជា​មួយ​នឹ​ងតា​រាច​ម្រៀង​ស្រី ពេ​ជ្រ សោភា ​ផងដែ​រ។
តារាចម្រៀ​ងចំណូ​លថ្មី​រប​ស់ផ​លិត​កម្ម​ ហង្ស​មាស លោក ខេមរៈ សិរីមន្ត បាន​ចាប់​ដៃគូ​សម្តែ​ងក្នុង​ប​ទច​ម្រៀង​២​បទ ​ជាមួ​យ ឱក សុ​គន្ធ​កញ្ញា​ គឺ “ស្ទឹងត្រែ​ង​បង​អើយ” និងបទ​ “​អស់សិ​ទ្ធិថែ​ ​តែនៅ​បារ​ម្ភ” ដែល​ទទួ​ល​បាន​កា​រគាំ​ទ្រ​ខ្លាំង​​ពីម​ហាជ​ន។ កាន់​តែប្លែ​ក​ ខេរៈ​ សិ​រីម​ន្ត នឹ​ងចា​ប់​ដៃគូ​ស​ម្តែង​ និ​ងច្រៀ​ងនូ​វ​បទ​ចម្រៀ​ងមួ​យ​ចំនួ​នជា​មួយ​ ​ពេជ្រ សោ​ភា ​មុនពេល​ចា​កចេ​ញ​ទៅ​អាមេ​រិក​។
ការចា​ប់ដៃ​គូថ្មី​នេះ ត្រូ​វបា​នគេ​ជឿជា​ក់​ថា នឹងធ្វើ​ឲ្យអ្ន​ក​គាំទ្រ​ពួកគេ​មា​នអា​រម្មណ៍​ប្លែក​ជាមួយ​នឹង​បទ​ច​ម្រៀងថ្មី ​ដែល​ស​ម្រិត​សម្រាំ​ងស​ម្រាប់​តា​រាច​ម្រៀង​ទាំ​ងពី​រដួង។

បើតាមប្រភពបញ្ជាក់ថា​ ពេជ្រ សោភា ដែលផ្តើ​ម​ផ្លាស់​ដៃគូ​ច្រៀង​ជា​មួយ ​G-Devith មក​ច្រៀង​ជា​មួយ​តារា​ច​ម្រៀង​សាច់​ដុំធំ​ Step ហាក់​មិន​សូវមា​នស​ន្ទុះ​គាំទ្រ​ខ្លាំង​ ប៉ុន្តែ​គេរំ​ពឹង​ថា តា​រាច​ម្រៀ​ងរូ​បនេះ​ អា​ចហ​ក់​ស្ទុះខ្លាំងឡើ​ង​វិញ ​នៅពេ​ល​ជួ​បដៃ​គូ​ថ្មី​ ហើយ​ដែលជា​តារា​ចម្រៀ​ងលំ​ដា​ប់ជួ​រ​មុខ​ផង​ដែ​រនោះ​។
តារាច​ម្រៀ​ង ពេ​ជ្រ សោភា ស្នើមិ​នប​ញ្ជា​ក់ជុំ​វិញ​កា​រលើ​កឡើ​ង​អំពី​ចាប់​ដៃ​គូ​ថ្មី ប៉ុន្តែនា​ងលើ​កឡើ​ងថា​ នាង​នឹង​ធ្វើទៅ​តាម​ការ​កំណ​ត់​រ​បស់​ក្រុម​ហ៊ុន បើក្រុ​មហ៊ុ​ន​យល់​ថា ល្អ​ ហើ​យនាង​យល់​ថា​ អា​ចជា​រឿងល្អ ប្រសិ​នបើ​កា​រ​លើក​ឡើង​ខា​ងលើ ​អា​ចក្លា​យ​ជាកា​រ​ពិត៕

ប្រភព៖ campost.news