ស្ងាត់ៗ ម្ចាស់កវីស្រុកកំពង់ត្រាច បង្ហាញមុខនៅ សាន់ដេ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្ងាត់ៗ ម្ចាស់កវីស្រុកកំពង់ត្រាច បង្ហាញមុខនៅ សាន់ដេ

05/10/2017
លោក សុន រដ្ឋា គឺជាអ្នកនិពន្ធវ័យក្មេងមួយរូបលេចមុខនៅក្នុងផលិតកម្ម សាស្តា ដោយលោកបាននិពន្ធបទចម្រៀងជាច្រើនទម្លាក់ឲ្យតារាចម្រៀងលោក ពេជ្រ ថាណា ហើយស្របពេលវត្តមានអ្នកនិកំពុងល្បីលើទីផ្សារសិល្បៈតែងនិពន្ធ ស្រាប់តែលោក សុន រដ្ឋា បានបាត់មុខមួយរយៈដោយមិនដឹងមូលហេតុ។ ទើបតែនៅពេលនេះម្ចាស់កវីស្រុកកំពង់ត្រាច បានបង្ហាញវត្តមាននៅក្នុងផលិតកម្​ម សាន់ដេ ដោយបានបង្ហាញស្នាដៃជាច្រើនបទ។
លោក សុន រដ្ឋា បានប្រាប់ថា លោកបានចូលប្រឡូកអាជីពជាអ្នកនិពន្ធមានរយៈពេលប្រមាណជា៤ឆ្នាំ មកហើយ។ ទន្ទឹមគ្នានោះ កេរ្តិ៍ឈ្មោះរបស់លោកចាប់ផ្តើមល្បីខ្លាំង នៅពេលលោកធ្វើការជូនផលិតកម្ម សាស្តា ដោយមានបទចម្រៀងជាច្រើនទម្លាក់ឲ្យតារាចម្រៀងលោក ពេជ្រ ថាណា ហើយគ្រប់បទរបស់លោកក៏ជួយឲ្យតារាចម្រៀងខាងលើល្បីឈ្មោះផងដែរ។
លោកបន្តថា ស្នាដៃលោកដែលល្បីខ្លាំងមានដូចជាបទ “អនុស្សាវរីយ៍ស្រុកកំពង់ត្រាច” “សង្សារការចោល” “គេមានបងក្រ” “ឈឺចិត្តអ្វីម្ល៉េះ” ព្រមតាមពាក្យម្តាយអូន” “ស៊ីឈ្នួលយាមសង្សារគេ”…. រួមជាមួយបទចម្រៀងជាច្រើនទៀត។

អ្នកនិពន្ធលាក់មុខ សុន រដ្ឋា បន្តថា ពេលនេះលោកបានវិលមកចាប់កាន់ការងារតែងនិពន្ធ វិញហើយ គឺបានកុងត្រាឲ្យផលិតកម្ម សាន់ដេ វិញម្តង ហើយលោកក៏បានបង្ហាញស្នាដៃច្រើនបទមកហើយដែរ មានដូចជា “ថ្នម
ដូចកែវ ” “ដៃឳ ភ្លៅម៉ែ ” “ បាត់ម៉ែ “”នឹកស្រុក ” “ឮថាម៉ែឈឺ ” ហើយមូលហេតុដែលលោកផ្អាកពីការងារ
តែងនិពន្ធមួយរយៈខ្លី មកពីលោកមានការងារផ្ទាល់ខ្លួន ទើបមិនមានពេលធ្វើការងារតែងនិពន្ធ ៕

ប្រភព៖ kqube