មូលហេតុមកពីមកហ្វឹកហាត់ក្នុងឈុត U21 ដោយសារតែកីឡាករឈុតធំទាំងអស់ បានទៅបំពេញភារកិច្ចក្នុងជម្រើសជាតិ ហើយកីឡាករសល់ទាំងប៉ុន្មានត្រូវមកហ្វឹកហាត់ក្នុងកន្លែងនេះ។ កីឡាករទាំង៣នាក់ បានមកហ្វឹកហាត់ដោយមានការចូលរួមពី Luca Zidane, Kiki Casilla,ខ្សែបម្រើ Marcos Llorente និងខ្សែប្រយុទ្ធ Lucas Vazquez ក្នុងទីលាន Ciudad Deportiva de Valdebebas។
Marcelo របួសសាច់ដុំជើងខាងឆ្វេងកាលពីថ្ងៃទី២១ បានត្រឹមមកហ្វឹកហាត់ផ្នែកដំបូងតែប៉ុណ្ណោះ ហើយរូបគេក៏ទៅឲ្យពេទ្យពិនិត្យម្ដងទៀត។ Theo Hermandez និង Karim Benzema ដែលស្ទើរតែជាទាំងស្រុងពីរបួសស្មានិងសរសៃពួរនោះ បានមកហ្វឹកហាត់ពេញតាមកាលវិភាគ។
មានតែកីឡាករ២រូបនេះប៉ុណ្ណោះដែលស្ថិតនៅក្រៅទីលានគឺ Dani Cavajal និងខ្សែបម្រើក្រូអាត Mateo Kovasicខណៈ Bale របួសមែនតែគេអាចហ្វឹកហាត់តិចៗបាន៕