សម្តេច​តេជោ​ ហ៊ុ​ន សែន នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ អញ្ជើញ​ទៅ​ចូល​រួម​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះមហាក្សត្រថៃ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេច​តេជោ​ ហ៊ុ​ន សែន នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ អញ្ជើញ​ទៅ​ចូល​រួម​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះមហាក្សត្រថៃ

24/10/2017
ភ្នំពេញ៖ សម្តេច​អគ្គ​មហាសេនា​បតី​តេជោ​ ហ៊ុ​ន សែន ​នាយករដ្ឋ​មន្រ្តី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ អញ្ជើញ​ទៅ​ចូល​រួម​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះមហាក្សត្រ ​ព្រះបាទ​ ភូមិ​បុល ​អាឌុល​យ៉ាតេជ ​នៃ​ព្រះរាជា​ណា​ចក្រ​ថៃ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី ​២៦​ ខែ​តុលា ​ឆ្នាំ២​០១៧​ នៅ​ទីក្រុង​បាង​កក​ ព្រះ​រាជាណា​ចក្រ​ថៃ​។

សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​ នឹង​ត្រូវ​អមដំណើរ​ដោយ​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់​ ឧបនាយក​រដ្ឋ​មន្រ្តី ​និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ ​ព្រម​ទាំង​សមាជិក​នៃ​រា​ជរដ្ឋាភិបាល​កម្ពុ​ជាដទៃ​​ទៀត។
ការ​អញ្ជើញ​ចូល​រួមរ​បស់សម្តេចតេជោនាយករដ្ឋ​មន្រ្ដី​ ក្នុងពិធីនេះ ​គឺដើ​ម្បីសម្តែង​នូវ​សមាន​ចិត្ត​ និង​មរណទុក្ខ​ដ៏ស្មោះស្ម័គ្រ ​ថ្វាយ ​និងជូនចំពោះរា​ជវង្សា​នុ​វង្ស ​ រាជ​រដ្ឋាភិ​បាល ​និង​ប្រជាជន​ថៃ ​ព្រម​ទាំង​សម្តែង​ការ​គោរ​ពចុ​ងក្រោយចំ​ពោះព្រះវិញ្ញាណ​ក័្ខន្ធអ​តីតព្រះមហាក្សត្រ​ថៃ​ ដែល​បាន​សោយ​ទីវង្គត​កាលពី​ថ្ងៃទី ១​៣ ​ខែតុលា ​ឆ្នាំ​២០១៦​៕