Cristiano Rolando នៅតែ​ជា​បេក្ខភាព​ម្ចាស់​ពាន FIFA’s The Best Award ២​ឆ្នាំ​ផ្ទួនៗ​គ្នា​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Cristiano Rolando នៅតែ​ជា​បេក្ខភាព​ម្ចាស់​ពាន FIFA’s The Best Award ២​ឆ្នាំ​ផ្ទួនៗ​គ្នា​

24/10/2017
បាល់ទាត់៖ កំពូល​កីឡាករ​ខ្សែប្រយុទ្ធ​ក្លឹប Real Madrid និង​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo បាន​ក្លាយ​ជា​ម្ចាស់​គ្រង​ពានរង្វាន់ FIFA’s The Best Award 2017 ជា​កីឡាករ​បាល់ទាត់​ឆ្នើម​ជាងគេ​លើ​លោក​ជា​ឆ្នាំ​ទី​២ របស់​គេ​កាលពី​រាត្រី​ថ្ងៃ​ចន្ទ​យប់​ម៉ិ​ញ​នេះ។
​​រំលឹក​ថា​​ម្ចាស់​ពានរង្វាន់ Ballon dÓr 4លើក​រូប​នេះ​បាន​ដឹកនាំ​ក្រុម Real Madrid ឈ្នះ​ជើងឯក​ក្រប​ខណ្ឌ​កំពូល​អេ​ស្ប៉ា​ញ La Liga និង​ឈ្នះ​ជើងឯក​ក្រប​ខណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League 2លើក​ផ្ទួនៗ​គ្នា​នៅ​ឆ្នាំទៅ ឈ្នះ​លើ​ក្រុម​សេះបង្កង់ Juventus ដែល​ធ្វើ​ឲ្យ​ក្រុម​អធិរាជ​ស្ដេច​ស Real Madrid មួយ​នេះ​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ដែល​ការពារ​ជើងឯក Champions League បានសម្រេច។​
គ្រូបង្វិក Real Madrid លោក Zinedine Zidane
​ចំណែក​ឯ​កីឡាករ​ខ្សែប្រយុទ្ធ​ក្លឹប Barcelona និង​ក្រុម​ជម្រើស​ជាតិ​អា​ហ្ស​ង់​ទិន Lionel Messi ដែល​ធ្លាប់​ឈ្នះ​ពាន Ballon dÓr 5 សម័យកាល​បាន​ត្រឹម​តែ​ជា​អ្នក​លេខ​២ ដដែល និង​កីឡាករ​ខ្សែប្រយុទ្ធ Neymar ដែល​មាន​តំលៃ​ខ្លួន​ខ្ពស់​កប់​ពពក​វិញ​ជាប់​លេខ​៣ ប៉ុណ្ណោះ ដែល​ការ​បោះឆ្នោត​គាំទ្រ​នេះ​ធ្វើ​ឡើង​ ពី​ការ​គាំទ្រ​របស់​គ្រូ​បង្វឹក​នៃ​ក្រុម​ជម្រើស​ជាតិ​ បូករួម​ទាំង​ប្រធាន​ក្រុម​អ្នក​សារព័ត៌មាន​ និង​អ្នក​គាំទ្រ​ផង​ដែរ។
កីឡាករ​ Arsenal, Olivier Giroud
​​ដោយឡែក​ឯ​ពានរង្វាន់ The Best FIFA Men Player Award ហើយ​នឹង​ពាន Ballon dÓr វិញ​គឺ​ត្រូវ​បាន​បោះឆ្នោត​ដោយ​អ្នក​សារព័ត៌មាន​តែមួយ​ប៉ុណ្ណោះ។​ ​ហើយ​គ្រូ​បង្វឹក​ក្លឹប Real Madrid លោក Zinedine Zidane វិញ​បាន​ឈ្នះ​ពាន​គ្រូ​បង្វឹក​ល្អ​ប្រចាំ​ឆ្នាំ ក្រោយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ភាព​ជោគជ័យ​របស់​ក្លឹប​ឆ្នាំទៅ។​ ​ចំពោះ​កីឡាករ​ខ្សែប្រយុទ្ធ​កាំភ្លើង​ធំ Arsenal សញ្ជាតិ​បារាំង Olivier Giroud វិញ​បាន​ឈ្នះ​ពាន Puskas Award ដែល​ជា​ពាន​សម្រាប់​អ្នក​ស៊ុត​គ្រាប់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ដែល​ពេល​គេ​ស៊ុត​បញ្ចូល​ទី​ក្រុម​ ​Crystal Palace និង​អ្នកចាំទី​ល្អ​គ្មាន​ពី Best Goalkeeper ប្រគល់​ទៅ Buffon របស់​ក្លឹប​សេះបង្កង់ Juventus ផង​ដែរ។​
អ្នក​ចាំទី Buffon របស់​ក្លឹប​សេះបង្កង់ Juventus
ចំណែក​ឯ​ពាន​ខាង​ស្ត្រី​វិញ​គឺ​កីឡា​ការិនី​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ​ ធ្លាក់​ទៅលើ​កីឡា​ការិនី​ហូ​ឡង់ Lieke Martens ខណៈ​ដែល​គ្រូ​បង្វឹក​ខ្លួន​លោកស្រី Sarina Weigman បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ល្អ​បន្ទាប់ពី​ដឹកនាំ​ក្រុម​ស្ត្រី​ហូ​ឡង់​ឈ្នះ​ជើងឯក Euro 2017 កន្លងមក៕

ប្រភព៖ BayonTV សម្រួលដោយ៖ ឡៃហ៊ាង