ប្រភពផ្សេងទៀតពីប្រទេសជប៉ុន Macotakara បានលើកឡើងស្រដៀងគ្នា iPhone X នឹងធ្លាក់ថ្លៃប្រហែល ៩០ ដុល្លារ ដើម្បីប្រជែងជាមួយក្រុមហ៊ុន Huawei និង Oppo ដែលកំពុងជោគជ័យខ្លាំងនៅទីផ្សារក្នុងស្រុក។
Apple ទទួលបានចំណែកទីផ្សារលក់ស្មាតហ្វូនក្នុងប្រទេសចិនត្រឹម ១៧.៧ ភាគរយប៉ុណ្ណោះ ខណៈ Huawei ឈរលំដាប់ទី ១ ទទួលបាន ៣១ ភាគរយ។
Apple មើលឃើញថា តម្លៃ ៩៩៩ ដុល្លារ សម្រាប់ iPhone X ទំហំ 64GB ទំនងថ្លៃជ្រុល ដែលប៉ះពាល់ដល់ប្រជាជនចិនភាគច្រើនមិនចង់ចាយច្រើន ស្របពេលស្មាតហ្វូនផលិតក្នុងស្រុកកាន់តែវិវត្តលក្ខណៈឡើងនិងមានតម្លៃសមរម្យ។
ប្រភព៖ PhoneArena