គេរំពឹងថា OnePlus នឹងប្រកាសចេញ OnePlus 5T ដែលជាការអាប់ដេតចេញពី OnePlus 5 ដូចជា OnePlus 3T ដែលអាប់ដេតចេញពី Oneplus 3 អ៊ីចឹងដែរ។
ត្បិតថាមិនទាន់មានការបញ្ជាក់ណាមួយពីវត្តមាន OnePlus 5T ប៉ុន្តែមានរូបភាពមួយសន្លឹកបានលេចចេញមក ដែលធ្វើឲ្យគេយល់ថាជារូបរាងរបស់ OnePlus 5T។ បើតាមរូបភាពបង្ហាញថា OnePlus 5T នៅតែមានទម្រង់ដូច OnePlus 5 ដែរ ដោយគ្រាន់តែបានប្ដូរទ្រនាប់ស្កេនក្រយៅដៃមកផ្នែកខាងមុខ និងមានការកែប្រែផ្នែកខាងមុខដោយមានគែមអេក្រង់ស្ដើងជាងមុន។
យ៉ាងណាៗគេនៅមិនអាចជឿជាក់បាន ១០០% ឡើយចំពោះរូបភាពខាងលើ ដូចនេះមានតែរង់ចាំតាមដានបន្តទៀតពីក្រុមហ៊ុន OnePlus ប៉ុណ្ណោះ។ បញ្ជាក់ថា OnePlus 3T ប្រកាសចេញនៅខែវិច្ឆិកាឆ្នាំ ២០១៦ ដូចនេះប្រសិនបើមាន OnePlus 5T មែន នោះវានឹងអាចប្រកាសចេញក្នុងខែវិច្ឆិកាដូចគ្នា៕
ប្រភព៖ PhoneArena
