
ប្រទះឃើញសាកសពដែលទឹកកួចយកទៅបាត់នៅមុខវាំងនោះហើយ
បញ្ចូលដោយ៖ Laiheang Vobfm - 19/10/2017រាជធានីភ្នំពេញ ៖ យុវជនជាជាងដែលម្នាក់ ត្រូវបានឪពុកម្តាយ ក្រុមគ្រួសារ និងសាច់ញាតិជាច្រើន កំពុងតែនាំគ្នាស្វែងរក ខណៈដែលរូបគេទំនេរពីកាតម្លើងប្រទីបនៅម្តុំផែថ្ម ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ កន្លងមកនេះ ខណៈដែលពេលទំនេរពីការងារនាំគ្នាចុះទៅមុជទឹកលេងក៏ត្រូវទឹកកួចទៅបាត់ស្រមោលឈឹង និងរហូតមកទល់នឹងវាលាម៉ោង០៩ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នេះ បានប្រទះឃើញសពហើយ ដែលអណ្ដែតទឹកទន្លេនៅសង្កាត់ច្បារអំពៅ ៕