ផ្លាស់​ប្តូរ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ឆ្នាំង​ថ្មី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផ្លាស់​ប្តូរ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ឆ្នាំង​ថ្មី

19/10/2017

ខេត្តកំពង់ឆ្នាំង ៖ឯកឧត្តម អ៊ុ​ក រ៉ា​ប៊ុ​ន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ កាលពី​រសៀល ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧  បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ចូល​កាន់​ដំណែង ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​សាលាខេត្ត​កំពង់ឆ្នាំង ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាល​កំពង់ឆ្នាំង និង​មន្ត្រីរាជការ​កងកម្លាំង ប្រដាប់​អាវុធ​ជា​ច្រើន​រូប​ទៀត ។

បន្ទាប់​ពី​អាន​សេចក្តី​ប្រកាស​តែងតាំង លោក ជិន រ​ដ្ឋា ចូល​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ឆ្នាំង​ថ្មី ជំនួស​លោក លាង សេង ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ចាស់ ត្រូវ​ទៅ​ទទួល​ភារកិច្ច​ថ្មី និង​ការ​ប្រគល់​ត្រា​រួច​មក ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន បាន​មាន​ប្រសាសន៍​ថា ៖ ការ​ផ្លាស់​ប្តូរ​ភារកិច្ច​នៅ​ពេល​នេះ គឺជា​ឋានានុក្រម​របស់​រាជរដ្ឋាភិបាល ព្រោះ​អ្នក​ចាស់​បាន​មក​បម្រើ​ភារកិច្ច​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​នេះ យូរ​ឆ្នាំ​ហើយ​ដែរ ដល់​ពេល​ដែល​ត្រូវ​បន្ត​ឡើង​ទៅ​កាន់​ភារកិច្ច​ថ្មី​ទៀត និង​យក​អ្នក​ថ្មី​មក​បន្ត មិនមែន​ថា អ្នក​ចាស់​មាន​កំហុស​ខុសឆ្គង​អ្វី​នោះ​ទេ តែ​នេះ​ជា​លក្ខន្តិក​របស់​មន្ត្រីរាជការ ។ ជាមួយ​គ្នា​នេះ សូម​ឲ្យ​អ្នក​ចូល​កាន់​ដំណែង​ថ្មី ត្រូវ​ពិនិត្យ​មើល​ការងារ​ឲ្យ​គ្រប់​ជ្រុងជ្រោយ និង​កត្តា​សំខាន់​គឺ​ការ​ឯកភាព សាមគ្គី​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ ទើប​ការងារ​រីក​ចម្រើន​ទៅ​បាន ។

មាន​ប្រសាសន៍​សំណេះសំណាល​នៅ​ក្នុង​ពិធី​នោះ ឯកឧត្តម អ៊ុ​ក រ៉ា​ប៊ុ​ន បាន​លើក​ឡើង​ថា ឈរ​លើ​គោលនយោបាយ កំណែទម្រង់​ស៊ីជំរៅ​របស់​រាជរដ្ឋាភិបាល មន្ត្រីរាជការ ត្រូវ​យកចិត្តទុកដាក់​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា ។ ឯកឧត្តម​ក៏​បាន​ផ្ដាំផ្ញើ​ដល់​លោក​ប្រធាន​មន្ទីរ​ទើប​តែងតាំង​ថ្មី ត្រូវ​ខិតខំ​បំពេញភារកិច្ច​ឲ្យ​បាន​ល្អ​ក្នុង​ការ​គ្រប់គ្រង​បែងចែក​តួនាទី ភារកិច្ច​ដល់​មន្ត្រី​នៅ​ក្រោម​ឱវាទ​ឲ្យ​បាន​ច្បាស់លាស់​ត្រឹមត្រូវ តាម​សមត្ថភាព ។ ត្រូវ​លុប​បំបាត់​ភាព​អសកម្ម លុប​បំបាត់​អំពើ​ពុក​រលួយ និង​មាន​តម្លាភាព​ចំពោះ​មន្ត្រីរាជការ​របស់​ខ្លួន ហើយ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ឆ្ពោះទៅ​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​ដើម្បី​រួមចំណែក​យ៉ាង​សកម្ម សំដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ។

លោក ជិន រ​ដ្ឋា បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត ដោយ​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការ​បំពេញភារកិច្ច​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ចូលរួម​អនុវត្ត​កម្មវិធី​កំណែ​គ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល ខិតខំ​បំពេញភារកិច្ច​ឲ្យ​បាន​ម៉ឺង​មាត់​តាម​ច្បាប់ និង​បទបញ្ញត្តិ​នានា​របស់​រដ្ឋ និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បណ្ដា​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ ៕