ជនសង្ស័យ​១០​នាក់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ពាក់ព័ន្ធ​លួច​បើក​ល្បែងស៊ីសង​ខុសច្បាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជនសង្ស័យ​១០​នាក់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ពាក់ព័ន្ធ​លួច​បើក​ល្បែងស៊ីសង​ខុសច្បាប់

18/10/2017
ភ្នំពេញ ៖ ទីតាំងលួចបើកលេងល្បែងខុសច្បាប់មួយកន្លែង(ប្រភេទហ្គេមបាញ់ត្រី) ត្រូវបានកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ណុប ផា អភិបាលរង រួមមានកម្លាំងសាលាខណ្ឌ នគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ កម្លាំងសាលាសង្កាត់ និងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅផ្ទះ២៩៦ ផ្លូវលេខ៣ ភូមិដើមចាន់ សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការរងខណ្ឌច្បារអំពៅបានឲ្យដឹងថាក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១០នាក់រួមមានៈ

ទី១-ឈ្មោះ ចាន់ សុខុម ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ៣៨ ភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា
ទី២-ឈ្មោះ ពិន និមល ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន
ទី៣-ឈ្មោះ ទូច សំបូរ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះ១២១ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ
ទី៤-ឈ្មោះ ហង្ស វិចិត្រ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះA១១ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ
ទី៥-ឈ្មោះ ប្រុស ស្រីមាស ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាយ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ
 ទី៦-ឈ្មោះ អឿ សុភា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះ១០២ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ
ទី៧-ឈ្មោះយឹម ស្រីនី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ
ទី៨-ឈ្មោះ គីម សុធារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ
ទី៩-ឈ្មោះ រស់ ម៉ាឡៃ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ, និងទី១០-ឈ្មោះ សូ គង្គា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ទូហ្គេមបាញ់ត្រី៣, កង្ហារធំ-តូច ៤, កៅអីដែក៨, ប៉ៅអ៊ីដេកមួយ, ធុងទឹកកកមួយ, តុឈើមួយ, រ៉ូឡូ សម្រាប់ដោតភ្លើងមួយ, សៀវភៅសម្រាប់កត់ពង់ហ្គេម៣ក្បាល, កូនសោរ ២ចង្កោម, លុយខ្មែរ៦៨ម៉ឺនរៀល, លុយដុល្លារ ២០០ដុល្លារ, ម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប ១G-៧២១១ . ទូរស័ព្ទដៃ៦គ្រឿង ។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងសមត្ថកិច្ចជំនាញកំពុងកសាងឯកសារដើម្បីចាត់ការតាមនីតិវិធី ៕