លួច​ម៉ូតូ​គេ​​ ​ជិះ​រត់​មិន​រួច ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​វាយ​សល់​ដង្ហើម​ចង្រិត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លួច​ម៉ូតូ​គេ​​ ​ជិះ​រត់​មិន​រួច ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​វាយ​សល់​ដង្ហើម​ចង្រិត

18/10/2017
ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ម្នាក់ ​ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​ចាប់បាន​ និង ​វាយ​បណ្ដាល​ទ្រម​ខ្លួន​នៅសល់តែ​ដង្ហើមចង្រិត ​ខណៈ​ចូលទៅ​លួច​កាច់​សោ.ក​ម៉ូតូ​គេ​បាន​ហើយ​តែ​ជិះរត់​មិន​រួច។
ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​ ៥ និង​ ៣០​នាទី​ល្ងាច​ ថ្ងៃទី​១៧ ​ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះជួល​ដំបូល​ខៀវ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ។

ជនសង្ស័យ​ឈ្មោះ ព្រាប បញ្ញា​ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជនរងគ្រោះ​ឈ្មោះ អៀ​ត សុខ​ជា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្ម​ករ​រោង​ចក្រ ​ស្នាក់នៅ​ផ្ទះជួល​ដំបូល​ខៀវ​កន្លែងកើតហេតុ​ មាន​ស្រុកកំណើតនៅ​ភូមិ​អូស​កន្ទុយ ​ឃុំ​ស្មោង​ខាងត្បូង ស្រុក​កំចាយ​មា ខេត្តព្រៃវែង​។ ម៉ូតូ​ដែលជនសង្ស័យ​លួច​ម៉ាក​ឌ្រី​ម​សង់​ពណ៌​ខ្មៅ​ ស៊េរី​២០១៧ ​ពាក់​ស្លាក​លេខ ​ភ្នំពេញ​ ១DA-២៩៤៧។

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​និយាយថា នៅ​មុនពេល​កើតហេតុ​រូបគាត់​ទើប​ចេញពី​រោងចក្រ​ ហើយ​បាន​ទុក​ម៉ូតូ​នៅមុខ​បន្ទប់​ជួល។​ បន្ទាប់មក​រូបគាត់​បាន​ទុក​សោ​ម៉ូតូ​នៅលើ​តុ​ក្នុងបន្ទប់ ដោយ​មិនបាន​បិទទ្វារ​បន្ទប់​ឡើយ ​ក្រោយមក​រូបគាត់​បាន​ចូលទៅក្នុង​បន្ទប់ទឹក​ លុះ​គាត់ចេញពី​បន្ទប់ទឹក​វិញ​ ស្រាប់តែ​ឃើញ​ជនសង្ស័យ​​ជិះ​ម៉ូតូ​គាត់​ចេញទៅ ហើយ​គាត់​បាន​ស្រែកថា ចោៗ ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​ដេញ​ផ្អើល​ពេញ​ផ្ទះជួល ​ហើយ​បន្ទាប់មក​សន្តិសុខ​នៅ​យាម​ទ្វាររបងបាន​បិទទ្វារ​ និង ឃាត់​ខ្លួនបាន​ភ្លាមៗ​ផងដែរ​។

ប្រភព​បាន​បន្តទៀតថា ក្រោយចាប់ជនសង្ស័យបានហើយនោះ ​ប្រជាពលរដ្ឋ​បាននាំគ្នា​ឆែក​នៅលើដងខ្លួន​ជនសង្ស័យ​ឃើញ​មាន​ប្រដាប់​កាច់​សោ.ក​ម៉ូតូ​ចំនួន​២ ​និង ​កូនសោ១​ ដោយដាក់​ក្នុង​ខោ​លី​អូ ហើយ​ប្រជាពលរដ្ឋបាននាំគ្នា​វាយ​បណ្តាល​ឲ្យ​ជ​នស​ង្ស័​យខាងលើ​រងរបួស​យ៉ាងធ្ងន់ធ្ងរ សន្លប់​សល់​តែ​ដង្ហើមចង្រិត។​
ក្រោយពេល​កើត​ហេ​តុ​ ជនសង្ស័យ​ដោយសា​រងរបួស​ធ្ងន់​ពេក កម្លាំង​សមត្ថកិច្ច​បាន​ហៅ​រថយន្តសង្គ្រោះ​មន្ទី​រពេទ្យ​បង្អែក​ពោធិ៍ចិនតុង​ ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរ​ពេ​ទ្យ​ព្រះកុសុមៈ ​ចំណែក​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ ដើម្បីឱ្យសមត្ថកិច្ច​ចាត់កា​រ​តាម​នីតិវិធី ៕