ឃាត់ខ្លួនជ​នស​ង្ស័យ​ជួញដូរ​ និងចែកចាយ​ថ្នាំញៀន​២​នាក់​រួមទាំងវត្ថុតាង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឃាត់ខ្លួនជ​នស​ង្ស័យ​ជួញដូរ​ និងចែកចាយ​ថ្នាំញៀន​២​នាក់​រួមទាំងវត្ថុតាង

17/10/2017
(ខេត្តកំពង់ឆ្នាំង)​ ៖ ជ​នស​ង្ស័យ​ជួញដូរ​ និង​ ​ចែកចាយ​ថ្នាំញៀន​២​នាក់ ​រួម​ទាំង​វត្ថុតាង​ថ្នាំញៀន ​ត្រូវបានសមត្ថកិច្ច​នគរបាល​មូលដ្ឋាន ​និង​ ខេត្ត​សហការគ្នា​ធ្វើការ​បង្ក្រាប​បាន ខ​ណៈ​ដែល​ពួគគេ​កុំពុង​ធ្វើ​សកម្មភាពចែកចាយ។
ហេតុ​ការ​ណ៍នេះ​ កើតឡើង​នៅវេលា​ម៉ោង ​១១ ​និង​ ៥០​នាទី ​ថ្ងៃទី​១៦ ខែតុលា ​ឆ្នាំ២០១៧ ​នៅ​ចំណុច​ភូមិ​ពោធិ​ម្រះ​ ឃុំ​ចក ​ស្រុក​បរិបូរណ៍ ​ខេត្ត​កំពង់ឆ្នាំង។
សមត្ថកិច្ច​នគរ​បាល​មូលដ្ឋាន​បានឱ្យដឹងថា​ នៅ​មុនពេល​ឈានដល់​ការបង្ក្រាប​បាន​ជន​ស​ង្ស័យខាងលើនេះ ​សមត្ថកិច្ច​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ អំពីទីតាំងរ​បស់ជនស​ង្ស័យខាងលើ។ ភ្លាមៗ​នោះ​សមត្ថកិច្ច​បានធ្វើការ​ឡោមព័ទ្ធ ​និង ​ឃាត់ខ្លួន​បាន​ជ​នស​ង្ស័យ​២​នាក់ ​រួម​ទាំង​វត្ថុតាង​ម្សៅក្រាម​ព​ណ៌ស។ ​ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​រាយ​ការណ៍ជូន​លោកស្នងការ​នគរបាល​ខេត្ត​ និង ​សុំការ​អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា ​នាំយជនសង្ស័យមក​ធ្វើការ​សាកសួរ​នៅ​អធិការ​នគ​របាល​ស្រុក​បរិបូរណ៍ និង ​បាន​បន្ត​មក​កា​រិ​យា​ល័យប្រឆាំង​គ្រឿងញៀន​ខេត្ត។
ប្រភពពី​សមត្ថកិច្ច​បានឱ្យដឹងទៀតថា ជន​ស​ង្ស័យ​ទាំងពី​រនាក់​ខាងលើនេះ ១.ឈ្មោះ​ ប្រាក់ ​ណា​រ៉ា​ន់ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ និង​ ម្នាក់ទៀត​ឈ្មោះ​ ណៃ​ សុ​ខេន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ ​ពួគគេ​ទាំង​ពីរនាក់​នេះ​ ស្នាក់នៅ​ក្នុងភូមិ​ឃុំ​ស្រុក​ខាងលើ ហើយ​ថ្នាំញៀន​២៨​កញ្ចប់​តូច ​និង​ ធំមួយ​កញ្ចប់ ​កាំបិត១​ ម៉ូតូ​ ២​គ្រឿង ​រួម​នឹង​សម្ភារៈ​បម្រើ​ដល់​ការជក់​មួយចំនួន​ផងដែរ។ បច្ចុប្បន្ន​ ជន​ស​ង្ស័យកំពុង​ស្ថិតនៅក្រោម​ការ​សាកសួរ​ក្នុង​កា​រិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត។

ប្រជាពលរដ្ឋ​កំពុងរ​ង់​ចាំ​មើលថា ​ក្រោយពី​ភាពល្បីល្បាញ​ពេញ​បណ្តាញ​សង្គម​ និង ​សារ​ព័ត៌មានកន្លងមក ​ស្តីពី​អំពើពុករលួយ​នៅក្នុង​កា​រិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​មិនទាន់​ស្ងប់នៅឡើយ​នោះ ​ខ​ណៈ​ដែល​ប្រធាន​ការ​រិ​យា​ល័យ​កំពុងស្ថិត​នៅក្រៅ​សំណាញ់​ច្បាប់​នៅឡើយ ៕