អត្តសញ្ញាណឃាតករបាញ់សម្លាប់តារាចម្រៀងសាន ស្រីឡៃ ជាមន្រ្តីគយហើយជាអតីត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អត្តសញ្ញាណឃាតករបាញ់សម្លាប់តារាចម្រៀងសាន ស្រីឡៃ ជាមន្រ្តីគយហើយជាអតីត

17/10/2017
ភ្នំពេញ៖ ខ្មាន់កាំភ្លើងដែលសម្លាប់ សាន ស្រីឡៃ ជាមន្រ្តីគយ មានឈ្មោះ ជ័យ រិន បម្រើការនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
ជនសង្ស័យឈ្មោះ ជ័យ រិន កាន់អត្តសញ្ញាណប័ណ្ណលេខ ០៥០២៧៣៦៣៦ កើតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៦៤ ស្រុកកំណើតភូមិញនី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។

លោកស្នងការបានបញ្ជាក់ថា “ករណីបាញ់សម្លាប់ រួចបាញ់សម្លាប់ខ្លួនឯង”
សមត្ថកិច្ចបញ្ជាក់ថា ពេលនាងដើរចូលក្នុងហាងកែសម្ផស បានបន្តិចឃាតកក៏ដកកាំភ្លើងបាញ់តែម្តង។

លោកស្នងការមិនបានបញ្ជាក់ពីដើមចមដែលនាំឲ្យឃាតក ដាច់ចិត្តលើកអាវុធបាញ់ប្រហារ តារាចម្រៀង សាន ស្រីឡៃ និងខ្លួនឯងនោះទេ។

ប៉ុន្តែមជ្ឈដ្ឋាននានាបានដាក់ការសង្ស័យករណីនេះ ថាជាករណីភ្លើងប្រច័ណ្ឌ៕ ដកស្រង់អត្ថបទ:លុយ សព្វសិទ្ធិ