គ្រឿងចក្រ​កំពុង​ជីក​កកាយ​ភ្នំ​អង្គរជ័យជិត​រលាយ​ទៅហើយ រីឯជំនាញ​អះអាងថា​កាយ​ភ្នំដើម្បីដាំ​ដើមឈើទៅ​វិញ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រឿងចក្រ​កំពុង​ជីក​កកាយ​ភ្នំ​អង្គរជ័យជិត​រលាយ​ទៅហើយ រីឯជំនាញ​អះអាងថា​កាយ​ភ្នំដើម្បីដាំ​ដើមឈើទៅ​វិញ​

17/10/2017
ខេត្តកំពត​ ៖ ភ្នំ​អង្គរជ័យ ដែលមាន​ទីតាំង​ស្ថិតក្នុង​ឃុំ​ដំណាក់​កន្ទួត ស្រុក​កំពង់ត្រាច ខេត្តកំពត បច្ចុប្បន្នត្រូវបាន​គ្រឿងចក្រ​មក​ជីក​កកាយ ហើយ​ប្រើ​រថយន្ត​បែន​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​អាចម៍ដីស្ទើរ​រលាយ​ភ្នំ​បាត់​រូបរាង​ទៅហើយ ប៉ុន្តែ​សកម្មភាព​ខាងលើ​ត្រូវបាន​ជំនាញ​អះអាងថា ជីក​ភ្នំដាំ​ដើមឈើទៅវិញ បើ​ស្តាប់ទៅ​ដូច​អស់សំណើច​ដែរ​។

ចំពោះ​សកម្មភាព​ជីក​កកាយ​ភ្នំ​យ៉ាង​អនាធិបតេយ្យ ​ស្ថិតនៅ​ចំណុច​ភ្នំ​អង្គរជ័យ​នេះ​ ត្រូវបាន​ប្រភពច្បាស់​ការ​​បង្ហើប​ថា បានកើត​ឡើងជា​ច្រើន​ថ្ងៃ​មកហើយៗ ដែល​ម្ចាស់​គ្រឿងចក្រ​ត្រូវគេ​ស្គាល់​ជាក្រុមហ៊ុន​ល្បី​មួយ​នៅក្នុង​ស្រុក​កំពង់ត្រាច​ តែម្តង​។​ ចំពោះ​ការផ្តួចផ្តើម​ជីក​កកាយ​ភ្នំ​អង្គ​រជ័យ​បែបនេះ​ គឺ​គេ​សំអាង​លើ​អាជ្ញាប័ណ្ណ​ចល័ត ប៉ុន្តែ​ច្បាប់​អាជីវកម្ម​នោះ​វា​បាន​ផុតកំណត់​ទៅហើយ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​គ្រឿងចក្រ​បាន​បង្វែរ​ថា​ ​ជាការ​ជីក​កាយ​ដីភ្នំ​សម្រាប់​ដាំ​ដើមឈើ​ ក្នុង​គោលបំណងបំភ័ន្ត​ភ្នែក​មហាជន ហើយ​កន្លងមក​ម្ចាស់​គ្រឿងចក្រ​ក៏​ប្រាប់​ថា បើ​ចង់​ជ្រាប​សួរ​ទៅការិយាល័យរ៉ែ និង​ ថាមពល ស្រុក​ពិតជា​អស់​ចម្ងល់​មិន​ខាន​។
ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ជើងភ្នំ​អង្គរជ័យ បានលើកឡើង​ដូចគ្នា​ថា សម្បត្តិ​ធម្មជាតិ​ដែលបន្សល់​ពី​ដូនតា ពិសេស​ភ្នំ​អង្គរជ័យ​នេះ​ កាលពីមុន​មាន​សភាព​ខៀវស្រងាត់​ហ៊ុមព័ទ្ធ​ដោយ​ព្រៃប្រឹក្សា តែ​ពេលនេះ​ក្លាយជា​ទីតាំង​ជីក​យក​អាចម៍ដី​យ៉ាង​អនាធិបតេយ្យ ដោយ​ថ្ងៃ​ណាមួយ​នឹងរលាយបាត់​រូបរាង​មិនខានឡើយ​។

ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ជើងភ្នំ​អង្គរជ័យ បានលើកឡើង​ដូចគ្នា​ថា សម្បត្តិ​ធម្មជាតិ​ដែលបន្សល់​ពី​ដូនតា ពិសេស​ភ្នំ​អង្គរជ័យ​នេះ​ កាលពីមុន​មាន​សភាព​ខៀវស្រងាត់​ហ៊ុមព័ទ្ធ​ដោយ​ព្រៃប្រឹក្សា តែ​ពេលនេះ​ក្លាយជា​ទីតាំង​ជីក​យក​អាចម៍ដី​យ៉ាង​អនាធិបតេយ្យ ដោយ​ថ្ងៃ​ណាមួយ​នឹងរលាយបាត់​រូបរាង​មិនខានឡើយ​។​
ទាក់ទង​នឹង​ករណី​ដដែល លោក ​អ៊ុម ស៊ី​ណាត អភិបាលស្រុក​កំពង់ត្រាច លោក​បានបញ្ជាក់​តាមទូរស័ព្ទ​ថា កិច្ចការ​ទាំង​អំបាលម៉ាន ​គឺ​លោក​ប្រគល់​ទៅ​ឲ្យ​ខាង​ជំនាញ​ចាត់ការ​អស់ហើយ ព្រោះមិនមែនជា​កាតព្វកិច្ច​រប​ស់លោក​ទេ ហើយ​បើ​ចង់ដឹង​ឲ្យ​កាន់តែច្បាស់​សួរ​ទៅខាង​រ៉ែ​ និង ថាមពល​ចុះ ៕