ទស្សនកិច្ច​សិក្សា និងសម្ពោធ​អាគារ​ទីបញ្ជាការ​កងអនុសេនាធំ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទស្សនកិច្ច​សិក្សា និងសម្ពោធ​អាគារ​ទីបញ្ជាការ​កងអនុសេនាធំ

17/10/2017
ខេត្តបាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៧ លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ង សុវណ្ណ នាយករង នាយកដ្ឋាន​ផ្គត់​ផ្គង​ស្បៀង​ក្រសួងការពារជាតិ ប្រចាំ​តំបន់​១​បន្ទាយ​មាន​ជ័យ របស់​យោធភូមិ​ភាគ​ទី​៥ បាន​ដឹកនាំ​ប្រតិភូ​កងទ័ព ក្នុង​យោធភូមិ​ភាគ​ទី​៥ និង​អាជ្ញាធរ​ឃុំ ស្រុក​ខេត្ត សរុប​ប្រមាណ​៥០​នាក់ ចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា សម្ពោធ​អាគារ​ទីបញ្ជាការ​កងអនុសេនាធំ​ស៊ើបការណ៍ និង​ធ្វើ​ទស្សន​សិក្សា​ដល់​កងវរសេនាតូច​ការពារ​អាកាស​របស់​កងពលតូច​ថ្មើរជើង​លេខ​៥១ ចំណុះ​ឲ្យ​យោធភូមិ​ភាគ​ទី​៥ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។
ចំណាប់អារម្មណ៍​បស់​លោក​មេបញ្ជាការ​វរ​សេនា​តូច​លេខ​៥១៣ លេខ​៥០៥ នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បាន​ផ្តោត​ទៅ​លើ​ការ​រីក​ចម្រើន​របស់​អង្គភាព​នេះ ដោយសារ​មានការ​ជួយ​ជ្រោមជ្រែង​ជំរុញ​លើ​វិស័យ​កសិកម្ម ការ​ចិញ្ចឹមសត្វ និង​ការ​ដឹកនាំ​ល្អ ទើប​ពេល​នេះ​លទ្ធផល​ទទួល​បាន​មក​ផ្លែផ្កា​ល្អ ដែល​ជា​ការ​លើក​ស្ទួយ​ដល់​ជីវភាព​កងទ័ព​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​ច្រើន​។ លោក​ឧត្តមសេនីយ៍ត្រី សេង ធា​រិ​ន មេបញ្ជាការ​កងពល​ថ្មើរជើង​លេខ​៥១ បាន​មាន​មតិ​ស្វាគមន៍​ដល់​សមាសភាព​ដែល​មក​ចូលរួម​ពី​តាម​បណ្តា​អង្គភាព​ផ្សេង​ៗ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ដែល​មាន​ចំនួន​១៦២​នាក់ និង​រាយ​កាណ៍​ពី​ស្ថានភាព​ការងារ​កសាង​ពង្រឹង​កងឯកភាព​រឹង​មាំ​លើ​គ្រប់​វិស័យ​របស់​អង្គភាព​នានា​ចំណុះ​ឲ្យ​កងពល​ថ្មើរជើង​លេខ​៥១ ស្ថិត​នៅ​ក្នុង​ទីបញ្ជាការ​ដោយ​ធានា​បានការ​ហូប​ចុក ការ​ស្នាក់​នៅ ការ​ចិញ្ចឹម​ទ័ព និង​បន្ត​ការ​ហ្វឹកហ្វឺន សំខាន់​អនុវត្ត​លើ​ការងារ​បច្ចេកទេស​ព័ត៌មានវិទ្យា​មាន​របាយការណ៍ និង​រូបភាព​រាយការណ៍​ទៅ​ថ្នាក់លើ ដែល​អង្គភាព​កងពល​ត្រូវធ្វើ​ម្ចាស់​ការ​ដោយ​ខ្លួនឯង​ជា​បន្តបន្ទាប់​។
លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​បញ្ជាក់​ថា ក្នុង​ការ​ចាត់តាំង​អនុវត្ត​ធ្វើ​ទស្សនកិច្ច​សិក្សា លើ​ការងារ​កសាង​ពង្រឹង​កងឯកភាព​រឹង​មាំ​លើ​គ្រប់​វិស័យ ចាប់ពី​ដើមឆ្នាំ​២០១៥ មក​ម្ល៉េះ​។ ក្នុង​នាម​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ សូម​កោតសរសើរ​ចំពោះ​មេបញ្ជាការ មេបញ្ជាការ​រង នាយ ពល​ទាហាន កងអនុសេនាធំ​ស៊ើបការណ៍ និង​កងការពារ​អាកាស​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់​ឲ្យ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ដែល​បាន​បញ្ជាក់​នូវ ឆន្ទៈ គាំទ្រ ចូលរួម​អនុវត្ត​ផែនការ​កសាង​កងឯកភាព​រឹង​មាំ​លើ​គ្រប់​វិស័យ​ដែល​យោធភូមិ​ភាគ​ទី​៥​បាន​ដាក់ចុះ របស់​មេបញ្ជាការ មេបញ្ជាការ​រង តាម​លំដាប់ថ្នាក់ នាយ ពល​ទាហាន ទាំងអស់​ស្តែង​ចេញ​ជា​លទ្ធផល​ក្នុង​ការងារ​ដឹកនាំ កសាង​កងឯកភាព កែប្រែ​ជីវភាព​រស់នៅ សុខមាលភាព​របស់​កងទ័ព មានការ​ប្រែប្រួល​ឈាន​ឡើងជា​បន្តបន្ទាប់ តាម​រយៈ​ការ​ចាត់តាំង​អនុវត្ត​ធ្វើ​ទស្សនកិច្ច​សិក្សា ពី​កងឯកភាព​មួយ​ទៅ​កងឯកភាព​មួយ​។

លោក​ឧត្តមសេនីយ៍ឯក បាន​បន្ថែម​ទៀត​ថា ការ​ជំរុញ​ឲ្យ​មាន​ទស្សន​សិក្សា​នេះ​គឺជា​ការ​ជំរុញ​តាម​គ្រប់​បណ្តា​អង្គភាព​ឲ្យ​មានការ​រីក​ចម្រើន​ដោយ​បាន​ស្វែង​យល់​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មក​អនុវត្តន៍​តាម​អង្គភាព​ខ្លួន​វិញ​ឲ្យ​មាន​សកម្មភាព​ដូច​អង្គភាព​ផ្សេង​ៗ​ទៀត ដែល​មានកា​រវិ​វត្ត​ទៅ​មុខជា​លំដាប់​នេះ​។ ហើយ​លោក​ឧត្តមសេនីយ៍ឯក​បាន​ផ្តោត​ការ​កសាង​អង្គភាព​មាន​៤​ចំណុច​ដែល​កងកម្លាំង​ទាំងអស់​ត្រូវ​អនុវត្ត​បាន​គឺ ១/​របាយការណ៍​ជា​ប្រចាំ​ដែល​ត្រូវ​មាន​ពី​សកម្មភាព​ក្នុង​អង្គភាព និង​ភោគផល​កសិកម្ម ចិញ្ចឹមសត្វ ដែល​សល់​ពី​ការ​ផ្គត់ផ្គង់​ក្នុង​អង្គភាព​រហូត​ដល់​មាន​លក់​នៅ​លើ​ទីផ្សារ​។ ២/​រូបភាព​គ្រប់​សកម្មភាព​ទាំងអស់​ដែល​ក្នុង​អង្គភាព​កំពុង​ធ្វើ​ជា​រៀងរាល់ថ្ងៃ​ដោយ​តម្រូវ​តាម​សម័យកាល​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​បច្ចេកវិទ្យា​ទំនើប​កំពុង​អនុវត្តន៍​ជា​រួម​ក្នុង​អង្គភាព​រហូត​ដល់​ផ្ទៃ​ប្រទេស​ទាំងមូល និង​អន្តរជាតិ​កំពុង​ទទួលស្គាល់​ដោយ​ម្ចាស់​ការ​លើ​ខ្លួនឯង​។

៣/​ស្វែង​យល់​ទស្សន​សិក្សា​ដែល​មាន​ពី​អង្គភាព​មួយ​ទៅ​អង្គភាព​មួយទៀត យក​បទ​ពិសោធន៍​ល្អ​ៗ​មក​អនុវត្តន៍​នៅ​ក្នុង​អង្គភាព​របស់​ខ្លួន​វិញ​ឲ្យ​មាន​សកម្មភាព​ដូច​ៗ​គ្នា​។ ៤/​ត្រូវ​មានការ​ប្រជុំ​បូក​សរុប​វាយតម្លៃ​ចំណុចខ្លាំង​ខ្សោយ​ពី​សកម្មភាព​ការងារ​ក្នុង​អង្គភាព​ជា​ប្រចាំ​ថ្ងៃ ប្រចាំ​ស​ប្តា​ហ៍ ត្រីមាស ឆមាស រហូត​ប្រចាំឆ្នាំ ដើម្បី​រិះរក​ចំណុច​ល្អ​ៗ​មក​អនុវត្ត​បន្ត​នៅ​ក្នុង​អង្គភាព​របស់​ខ្លួន​បន្ថែម​ទៀត​។ ក្នុង​នោះ​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​ផ្តល់​ថវិកា​ជួយ​ក្នុង​កម្មវិធី​ទស្សន​សិក្សា​ទាំងមូល​ក្នុង​អង្គភាព​កងពល​ចំនួន​១​លាន​រៀល​ ៕