ដល់ក....ទាល់តែ​ចង់​ដុះ​ស្លែទើបតែមើលឃើញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដល់ក....ទាល់តែ​ចង់​ដុះ​ស្លែទើបតែមើលឃើញ

17/10/2017
ខេត្តមណ្ឌលគិរី ៖ ទីតាំង​ស្តុ​ប​ឈើ​ដុះ​ស្លែ​មួយ​កន្លែង​ត្រូវ​បាន​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា ចុះ​ចាប់​បង្ក្រាប​បាន​ឈើ​ជា​ច្រើន​កំណាត់ កាលពី​រសៀល​ថ្ងៃ​ទី​១៦ តុលា ២០១៧ នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។
លោក ជុ​យ សុខ​ឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា បាន​ឲ្យ​ដឹង​ថា ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ស្នាក់​ការ​៧៦១ រដ្ឋបាល​ព្រៃឈើ​មេគង្គ នឹង​នគរបាល​មូលដ្ឋាន បាន​ចុះ​ឆែក​លំនៅ​ដ្ឋា​ន​មួយ​កន្លែង​ដែល​មាន​ស្តុ​ប​ឈើ​ខុសច្បាប់​។ ក្រោយ​ធ្វើការ​ឆែកឆេរ​កម្លាំង​ចម្រុះ​បាន​រក​ឃើញ​ខុសច្បាប់​ចំនួន​២៣​ដុំ ប្រភេទ​ឈើ​គគីរ​ចំនួន​១៣​ដុំ ឈើ​សុ​ក្រំ​ចំនួន​៨​ដុំ និង​ឈើ​កកោះ​ចំនួន​២​ដុំ​។

ជំនាញ​បាន​បញ្ជាក់​ថា ទីតាំង​ផ្ទះ​ស្តុ​ប​ឈើ​ខាងលើ​មានឈ្មោះ យាន ស្រល់ អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​រត់គេច​ខ្លួន​បាត់​ស្រមោល ចំណែក​ឈើ​ល្មើសច្បាប់​ដែល​កម្លាំង​ជំនាញ​បង្ក្រាប​ខាងលើ បាន​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​បន្ត​។

ក្រុម​អ្នក​តាមដាន​បទល្មើស​ព្រៃឈើ​បាន​និយាយ​ថា សព្វថ្ងៃ​គេ​សង្កេត​ឃើញ​មាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា គ្មាន​លោះ​មួយ​ថ្ងៃ ខណៈ​របាយការណ៍​ជា​ច្រើន​បាន​បង្ហាញ​ពី​ការ​បាត់បង់​ព្រៃឈើ​ជា​បន្តបន្ទាប់ ​៕