ដូចការគិតទុក ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃសុក្រម្សិលមិញ បានបដិសេធមិនបញ្ជាក់ថា អ៊ីរ៉ង់គោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ តាមប្រមុខការបរទេសអាមេរិក រដ្ឋាភិបាលនឹងមិនសុំឲ្យសភាដាក់ទណ្ឌកម្ម ដែលនឹងអាចទៅបំផ្លាញកិច្ចព្រមព្រៀងនោះទេ។
ប៉ុន្តែ លោកដូណាល់ ត្រាំបានព្រមានរួចហើយថា នឹងដកអាមេរិកដកចេញពីកិច្ចព្រមព្រៀង បើសិនសភា និងសម្ព័ន្ធមិត្តអាមេរិកមិនសើរើ កែប្រែខ្លឹមសារកិច្ចព្រមព្រៀងអ៊ីរ៉ង់ ដែលចោទប្រកាន់ថា ជាកិច្ចព្រមព្រៀងដ៏អាក្រក់បំផុត មិនផ្តល់ប្រយោជន៍ដល់អាមេរិក។នៅក្នុងវោហាស័ព្ទរិះគន់ខ្លាំងៗ ទៅលើអ៊ីរ៉ង់ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានចាត់ទុករបបអ៊ីរ៉ង់ថា ផ្តាច់ការ និងជាមេកើយផ្គត់ផ្គង់ក្រុមភេរវនិយម នៅក្នុងពិភពលោក។
សម្រាប់ប្រធានាធិបតីអាមេរិក អ៊ីរ៉ង់បានរំលោភកិច្ចព្រមព្រៀងជាច្រើនលើក។ កិច្ចព្រមព្រៀងបានអនុញ្ញាតឲ្យអ៊ីរ៉ង់ បន្តអភិវឌ្ឍផ្នែកខ្លះៗ នៃកម្មវិធីនុយក្លេអ៊ែរយោធា។ “តើកិច្ចព្រមព្រៀងនឹងមានន័យ ប្រយោជន៍អ្វី បើវាគ្រាន់តែពន្យឺតសកម្មភាពផលិតអាវុធនុយក្លេអ៊ែរក្នុងរយៈពេលដ៏ខ្លីនោះ។ ប្រធានាធិបតីអាមេរិកមិនអាចទទួលយកបានទេ រឿងនេះ” លោកដូណាល់ ត្រាំបានថ្លែងយ៉ាងដូច្នេះ មុននឹងបញ្ជាក់ថា អាមេរិកមានសិទ្ធិដើរចេញពីកិច្ចព្រមព្រៀង ហើយគឺលោកដែលជាអ្នកសម្រេចចិត្ត។
លោកដូណាល់ ត្រាំបានបដិសេធមិនបញ្ជាក់ថា អ៊ីរ៉ង់គោរពតាមកិច្ចព្រមព្រៀង។ បន្ទាប់ពីនេះ សភាអាមេរិកនឹងពេល២ខែ ដើម្បីសម្រេចចិត្តត្រូវត្រលប់ទៅដាក់ទណ្ឌកម្មសេដ្ឋកិច្ចសាជាថ្មីលើអ៊ីរ៉ង់ដែរឬទេ។ នៅក្នុងការប្រកាសនៅថ្ងៃសុក្រ លោកដូណាល់ ត្រាំមិនបានប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀង ហើយក៏មិនបានទាមទារឲ្យសភាដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីទៅលើអ៊ីរ៉ង់ដែរ។ លោកដូណាល់ ត្រាំអះអាងថា លោកបានបញ្ជារួចហើយ ឲ្យមន្រ្តីរដ្ឋាភិបាលរបស់លោកធ្វើការជាប់ជានិច្ចជាមួយសភា និងប្រទេសសម្ព័ន្ធមិត្ត ដើម្បីពិនិត្យ កែប្រែឡើងវិញ ចំណុចមួយចំនួន នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
ក្នុងករណីសភា និងប្រទេសសម្ព័ន្ធមិត្តមិនអាចចុះសម្រុង បំពេញចំណុចខ្វះខាតនៅក្នុងកិច្ចព្រមព្រៀង តាមការចង់បានរបស់អាមេរិកទេ នោះលោកនឹងជាមនុស្សម្នាក់គត់ ដែលនឹងដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។នៅក្រោយការប្រកាសរបស់លោកដូណាល់ ត្រាំ តែបន្តិច ប្រធានាធិបតីអ៊ីរ៉ង់ លោកហាសាន់ រ៉ូហានី នៅក្នុងការផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិ បានចាត់ទុកសំដីចោទប្រកាន់អ៊ីរ៉ង់ របស់លោកដូណាល់ ត្រាំថា ជាការជេរប្រមាថ និងចោទប្រកាន់អ៊ីរ៉ង់តែផ្តេសផ្តាស។
តាមប្រធានាធិបតីអ៊ីរ៉ង់ អ៊ីរ៉ង់នឹងនៅតែគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ ២០១៥ ដើម្បីផលប្រយោជន៍អ៊ីរ៉ង់។ ឆ្លើយតបនឹងការទាមទារឲ្យមានការសើរើ ចំណុចនៅក្នុងកិច្ចព្រមព្រៀង លោករ៉ូហានី បានបញ្ជាក់ថា គ្មានប្រធានាធិបតីណាដែលអាចសើរើកិច្ចព្រមព្រៀងអន្តរជាតិ។ តាមប្រធានាធិបតីអ៊ីរ៉ង់ អ៊ីរ៉ង់នឹងមិនឱនក្បាល នៅចំពោះមុខការដាក់សម្ពាធពីបរទេស ជាដាច់ខាត។
សម្រាប់ប្រមុខដឹកនាំអ៊ីរ៉ង់ ការប្រឹងប្រែងរបស់លោកដូណាល់ ត្រាំ ដើម្បីបំផ្លាញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នឹងធ្វើអាមេរិកនៅឯកោ។រដ្ឋបាលលោកដូណាល់ ត្រាំបែរខ្នងដាក់កិច្ចព្រមព្រៀងនុយក្លេអ៊ែរបានបណ្តាលឲ្យមានប្រតិកម្មព្រួយបារម្ភជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំអឺរ៉ុប រុស្ស៊ី ចិន ដែលបានចូលរួម ចរចា រហូតបង្កើតឲ្យមានកិច្ចព្រមព្រៀងដែលនៅក្នុងនោះ អ៊ីរ៉ង់យល់ព្រមផ្អាកកម្មវិធីនុយក្លេអ៊ែរយោធា។ នៅក្រោយការសម្រេចរបស់លោកដូណាល់ ត្រាំ បារាំងអាល្លឺម៉ង់ និងអង់គ្លេសបានបញ្ជាក់ថា គេនឹងនៅតែគាំទ្រ គោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ទោះជាអាមេរិកចង់ក្រឡាស់ដោះដៃ។
យ៉ាងណាក៏ដោយក្រៅតែពី ទាមទារឲ្យអ៊ីរ៉ង់ គោរពឲ្យខ្ជាប់ខ្ជួនកិច្ចព្រមព្រៀង មហាអំណាចនៅអឺរ៉ុបបានប្រាប់អ៊ីរ៉ង់ពីក្តីបារម្ភរបស់គេពីកម្មវិធីផលិតមីស៊ីលរបស់អ៊ីរ៉ង់ ហើយនិងការលូកដៃរបស់យោធាអ៊ីរ៉ង់ នៅក្នុងសង្រ្គាមស៊ីរី និងយេម៉ែន៕អត្ថបទដកស្រង់ ទេព វណ្ណះ