ផ្ទុះ​អំពើ​ហិង្សា​មួយ​រឿង​ប្រាក់ខែ នៅ​ក្នុង​ក្រុមហ៊ុន​ចិន ភ្នំ​ដូន​មា​យ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផ្ទុះ​អំពើ​ហិង្សា​មួយ​រឿង​ប្រាក់ខែ នៅ​ក្នុង​ក្រុមហ៊ុន​ចិន ភ្នំ​ដូន​មា​យ

15/10/2017
បាត់ដំបង ​៖​ អំពើ​ហិង្សា​មួយ ​ដែល​ឈាន​ដល់​ការប្រើប្រាស់​កម្លាំងបាយ និង​បង្ក​របួស​ស្នាម​ បាន​ផ្ទុះឡើង​មួយ​ប្រាវ​រវាង​ថៅកែ​ចិន​ ជាមួយ​នឹង​មេការ​គ្រប់គ្រង​ ដែល​ជា​ជនជាតិ​ចិន​ដូចគ្នា​ ហើយ​ក្នុង​នោះ ​ក៏​មាន​កម្មករ​ខ្មែរ​ចូលរួម​ប្រមាណ​ពី​៤០​នាក់​​ទៅ​៥០ នាក់​ផង​ដែរ​ ជុំវិញ​បញ្ហា​រឿង​ការ​បើក​ប្រាក់ខែ ដែល​កន្លងមក​ថៅកែ​មិនដែល​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​ទៀងទាត់​ពេលវេលា​នោះ​ឡើយ។គួរ​បញ្ជាក់​ដែរ​ថា កន្លងមក​ទីតាំង​ក្រុមហ៊ុន​ស៊ីម៉ងត៍​នៅ​ភ្នំ​ដូន​មា​យ ស្ថិត​ក្នុង​ភូមិ​ដូន​មា​យ​ ឃុំ​ស្តៅ ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង គឺជា​ទីតាំង​របស់​ក្រុមហ៊ុន​ចិន ដែល​តែងតែ​មាន​បញ្ហា​ជា​ញឹកញាប់​ជុំវិញ​រឿង​ប្រាក់ខែ ដែល​បើក​ឲ្យ​កម្មករ​មិន​ទៀងទាត់ រហូត​ធ្វើឲ្យមាន​រឿងរ៉ាវ​កើតឡើង​ជារឿយៗ។
​លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​១៣​ ខែ​តុលា​ ឆ្នាំ​២០១៧ នេះ ក៏​ស្រាប់​តែ​មាន​ហិង្សា​មួយ​បាន​ផ្ទុះឡើង​រវាង​ខាង​ថៅកែ​ចិន ជាមួយ​នឹង​មេការ​ដែល​ជា​ជន​ជាតិ​ចិន​ដូចគ្នា ហើយក៏​មានការ​គាំទ្រ​ និង​ចូលរួម​ពី​កម្មករ​ខ្មែរ​ប្រមាណ ពី​៤០​នាក់ ទៅ​៥០​នាក់​ដែរ ដោយសារតែ​គ្មាន​ដំណោះស្រាយ និង​ការ​ចរចា​​ត្រូវរ៉ូវ​គ្នា​សោះ ក៏​ឈាន​ដល់​ការ​ប្រើប្រាស់​កម្លាំងបាយ​ដាក់គ្នា ដែល​ធ្វើឲ្យ​ភាគី​ម្ខាង​រង​របួស​ស្រាល​៣​នាក់។ក្រោយពី​កម្លាំង​កងរាជអាវុធហត្ថ ​ដែល​ឈរជើង​នៅ​ក្នុង​ក្រុមហ៊ុន​ បាន​ធ្វើ​ការសិក្សា និង​ស្រាវជ្រាវ​គឺ​មូលហេតុ មកពី​ខាង​ភាគី​មេការ​ សុំ​បើកប្រាក់​មុន​ថ្ងៃ​កំណត់​ ក៏​កើតជា​រឿងរ៉ាវ​ទាស់ទែង​គ្នា​តែ​ម្តង បច្ចុប្បន្ន​ភាគី​រង​របួស​បាន​ឡើង​ទៅ​ក្រុងភ្នំពេញ​ហើយ ដើម្បី​ពិនិត្យ​សុខភាព ឯ​កម្លាំង​សមត្ថកិច្ច​ក៏​កំពុង​ចាត់វិធានការ​ដោះស្រាយ​ផង​ដែរ៕អត្ថបទដកស្រង់ ទេព វណ្ណះ