បុកគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យបុរសម្នាក់ស្លាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បុកគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យបុរសម្នាក់ស្លាប់

15/10/2017
ខេត្តតាកែវ៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣និង៥០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅតាមផ្លូវលេខ១២២Aស្ថិតនៅភូមិត្រពាំងឬស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។បើតាមសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះនីម ចាន់ ភេទប្រុស​ អាយុ៥៨ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ)រស់នៅ​ភូមិភ្នំតូច ស្រុកបាទី ខេត្តតាកែវ បើកបរម៉ូតូម៉ាកហុងដា(C125)សេរីឆ្នាំ២០១៤ ពណ៍ខ្មៅ ពាក់ស្លាកលេខ.ភ្នំពេញ​.1CQ.0446(មិនពាក់មួកសុវត្ថិភាព)បានបើកក្នុងទិសដៅពីកើតទៅលិច ស្រាប់តែ​មកដល់កន្លែងកើតហេតុបានបុកជាមួយនិងម៉ូតូ១គ្រឿងម៉ាកហុងC125 សេរីឆ្នាំ2012 ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ.1BC.0224 បើកបរដោយឈ្មោះថេ ភុច ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ រងរបួសធ្ងន់ដែលធ្វើដំណើរមកពីទិសខាងលិចទៅកើត(ច្រាសទិសគ្នា)។ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកស្រុកបាទី ចំណែក​សាកសព​ត្រូវបានក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី។ចំពោះវត្ថុតាងទាំង២គ្រឿងត្រូវបានសម្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បី​រងចាំដោះស្រាយនៅពេលក្រោយ។អត្ថបទ ទេព វណ្ណះ