៤ ចំណុច​អ្នក​ម្ដាយ​ថ្មីថ្មោង​ត្រូវ​ដឹង​ពី​ការ​បំបៅ​ដោះ​កូន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

៤ ចំណុច​អ្នក​ម្ដាយ​ថ្មីថ្មោង​ត្រូវ​ដឹង​ពី​ការ​បំបៅ​ដោះ​កូន

15/10/2017
បច្ចុប្បន្ន​នៅ​មាន​ស្រ្តី​មួយ​ភាគ​ធំ​ដែល​​បំបៅ​ដោះ​កូន​ផ្ទាល់​ឡើយ។ ដូចនេះ​បើ​ត្រៀម​នឹង​ធ្វើ​ជា​ម្ដាយ ឬ​ក៏​ទើប​មាន​កូន​លើក​ដំបូង ត្រូវ​ដឹង​ពី ៤ ចំណុច​នេះ​សិន៖

១.អ្នក​ប្រាកដជា​ត្រូវការ​ជំនួយ
ចូរ​កុំ​សន្មត​ថា ការ​បំបៅ​ទារក​មាន​ភាព​ងាយស្រួល​ឲ្យ​សោះ ព្រោះ​ឃើញ​មនុស្ស​ជាច្រើន​អាច​ធ្វើ​បាន​ដោយ​គ្មាន​បញ្ហា។ តែ​ធាតុ​ពិត​វា​មិន​ដូច​ការ​គិត​បែប​នោះ​ឡើយ ការ​បំបៅ​ដោះ​កូន​ដែល​ទើប​ដឹង​កើត​ពិតជា​ពិបាក ដោយសារ​តែ​អ្នក​ខ្លះ​គ្មាន​បទពិសោធ បូក​រួម​ទាំង​ទារក​នៅ​ខ្ចី​ថ្ងៃ​ទៀត​មិន​អាច​ជួយ​អ្វី​បាន​ច្រើន ដូចនេះ​ហើយ​ទើប​ពួកគេ​ត្រូវ​មាន​ចាស់ទុំ​នៅ​ក្បែរ​ដើម្បី​បង្ហាត់បង្រៀន។

២.ពេល​បំបៅ​ដោះ​កូន​មាន​អាការៈ​ឈឺចាប់
រូបភាព​របស់​ម្ដាយ​ដែល​ឲ្យ​កូន​បៅ មើល​ទៅ​ដូចជា​ស្ងប់ស្ងាត់​គ្មាន​អ្វី​សោះ។ ប៉ុន្តែ​ទារក​ទើប​នឹង​កើត​មាន​សភាព​ឃ្លាន (ឃ្លាន និង​ខឹង) ហើយ​វា​តែងតែ​ត្រូវ​ខំ​ប្រឹង​ជញ្ជក់​ឲ្យ​ចេញ​ទឹក​ដោះ ដែល​នោះ​ហើយ​ជា​ហេតុ​បណ្ដាល​ឲ្យ​ឈឺ​ចាប់ ឬ​ស្រគាល​ដោះ ហើយ​នៅ​ពេល​ពួកគេ​ចាប់ផ្ដើម​មាន​ធ្មេញ ម្ដាយ​ជាច្រើន​តែង​ប្រឈម​បញ្ហា​មុត ឬ​រយៈ​ត្រង់​ក្បាល​ដោះ​ជានិច្ច។
រូបតំណាង
៣.ព្យាយាម​រក្សា​ភាព​ស្ងប់ស្ងៀម
ទោះ​ជា​ត្រូវ​ទទួលរង​ភាព​ឈឺចាប់​បន្តិចបន្តួច ឬ​ច្រើន ក៏​ត្រូវ​តែ​ព្យាយាម​ខាំមាត់​សង្កត់​ចិត្ត និង​មិន​បង្ហាញ​អាកប្បកិរិយា​ណា​មួយ​ធ្វើឲ្យ​ប៉ះពាល់​ដល់​កូន​តូចដែរ។

៤.កុំ​បន្ថែម​អាហារ​ផ្សេង​ដល់​ទារក​ទើប​កើត
ចូរ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​តែ​មួយ​មុខ​គត់​ដល់​ពួកគេ​មាន​អាយុ ៦ ខែ។ អំឡុង​ពេល​នេះ​ទឹកដោះ​ម្ដាយ​អាច​ផ្ដល់​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់​ដល់​កូន​តូច​បាន ហើយ​ចាំ​ពេល​ពួកគេ ៦ ខែ​ឡើង​អ្នក​អាច​បន្ថែម​អាហារ​បំប៉ន​ផ្សេង​ៗ​ទៀត​បាន៕

ប្រភព៖ Shape ប្រែសម្រួល៖ ឡៃហ៊ាង