ភាពយន្ត Chasing the Dragon ទទួលបានមតិវិជ្ជមានច្រើន និងចំណូលខ្ពស់កប់ពពកក្រោយដាក់បញ្ចាំងបាន១សប្ដាហ៍។
Chasing the Dragon ត្រូវបានដើរតួឯកដោយកំពូលតារាសម្ដែង Donnie Yen និង លី តឺហួរ។ ការភ្ញាក់ផ្អើលត្រូវបានកើតឡើងព្រោះដើមឡើយទស្សនិកជនមិនបានរំពឹងច្រើនលើស្នាដៃនេះឡើយ។ យ៉ាងណាក៏ដោយ ក្រោយពេលដាក់បញ្ចាំងបាន១សប្ដាហ៍ វណ្ណកម្មថ្មីរបស់កុំកុំប្រមូលចំណូលបានរហូតដល់ទៅ៦០លានដុល្លារ។
នៅលើគេហទំព័រ មានដល់ជិត៨០%នៃទស្សនិកជនដែលវាយតម្លៃរឿងនេះវិជ្ជមាន ដោយភាគច្រើនបានលើកឡើងថា ការសម្ដែងរបស់កុំកុំ និងលីតឺហួរគឺស្ទើរតែល្អឥតខ្ចោះ គ្មានកន្លែងណាដែលអាចរិះគន់បានរហូតដល់ថ្នាក់អ្នកគាំទ្រមួយចំនួនបានលើកថា ប្រវែង២ម៉ោងនៃរឿងគឺខ្លីពេក គួរតែវែងជាងនេះទៀត៕
គួរបញ្ជាក់ផងដែរថា នៅដើមរឿងដោយសារតែមានជម្លោះជាមួយបក្សមួយផ្សេងទៀត ទើបកុំកុំត្រូវបានគេវាយបាក់ភ្លៅម្ខាង ហើយក៏ជាប់រហស្សនាមថា អាកំបាក់ជាប់មក៕
ប្រភព៖ news.zing.vn ប្រែសម្រួល៖ ឡៃហ៊ាង
