បន្ទាប់ពីមានព័ត៌មានលេចឭថា BlackBerry Motion ជាស្មាតហ្វូនថ្មី ដែលលែងមានក្ដារចុច បានបង្ហាញខ្លួនកាលពីសប្ដាហ៍មុន ឥឡូវនេះក្រុមហ៊ុនបានបញ្ចេញវីដេអូជាសាធារណៈពីរូបរាងមែនទែនរបស់វា។
វីដេអូខ្លីនេះ បង្ហាញឲ្យឃើញពីរូបរាងរចនាថ្មី និងប្រព័ន្ធប្រតិបត្តិការ Android Oreo និងចំណុចសំខាន់មួយចំនួនដែលហាក់ប្លែកពីស្មាតហ្វូន Android ផ្សេងៗ មើលទៅទាក់ភ្នែកមួយបែបដែរ។
ទស្សនាវីដេអូចាប់កាន់ ខាងក្រោមនេះ
ចំពោះលក្ខណៈសម្បត្តិ BlackBerry Motion មានបំពាក់អេក្រង់ទំហំ ៥,៥ អ៊ីញកម្រិត HD, RAM ទំហំ ៤ GB, ថ្មទំហំ ៤០០០ mAh ដែលអាចទ្រាំទ្រនឹងការសាកថ្មបានលឿន QuickCharge 3.0។ មិនតែប៉ុណ្ណោះស្មាតហ្វូនដែលប្រកាសចេញនៅទីក្រុងឌុយបៃនេះ អាចធន់នឹងទឹកកម្រិត IP67 ផងដែរ។
ព័ត៌មានអំពីបន្ទះឈីបមិនត្រូវបានគេបង្ហាញឲ្យដឹងឡើយ ប៉ុន្តែបើតាមពាក្យចចាមអារ៉ាមចេញផ្សាយកន្លងមកថា ប្រើបន្ទះឈីប Snapdragon 625។ ចំពោះទ្រនាប់ស្កេនខ្ចៅដៃមានបង្កប់ជាមួយនឹងប៊ូតុង Home ហើយដំណើរការដោយ Android Nougat 7.1 ដែលអាចអាប់ដេតទៅ Android 8.0 បាននៅឆ្នាំ ២០១៨។
ចំពោះការកម្ម៉ង់ទិញទុកមុននៅពេលនេះ ទីផ្សារដែលធ្វើការកម្ម៉ង់ទិញមុនគេមានតែនៅសហភាពអារ៉ាប់រួម និងនៅអារ៉ាប៊ីសាអ៊ូឌីតខ្ទង់តម្លៃប្រមាណជា ៤៦០ ដុល្លារ និងចេញលក់លើទីផ្សារដទៃទៀតតម្លៃប្រមាណ ៤៦៣ ដុល្លារប្រកាសជាផ្លូវការថ្ងៃ ២២ ខែ តុលា ឆ្នាំ ២០១៧ ខាងមុខនេះ៕
ប្រភព៖ GSMarena
![logoblog](https://3.bp.blogspot.com/-h2g5wrjCTDw/Wz3E6ocavYI/AAAAAAAABH8/nOqtyDL2VnEF_HmhZyjlu59zWRS8t7ZNwCLcBGAs/s1600/blogger.png)