Crystal Palace ស្គាល់ជ័យជម្នះជាលើកដំបូងបំផុតនៅក្របខ័ណ្ឌ EPL នារដូវកាលនេះ បន្ទាប់ពីយកឈ្នះ Chelsea ក្នុងទឹកដីទាំងប្រផុតប្រផើយ ដោយលទ្ធផល ២-១ បន្ទាប់ពីខ្សែការពារក្រុមតោខៀវ Cesar Azpilicueta ធ្វើឲ្យចូលទីខ្លួនឯង មុនពេលដែលខ្សែប្រយុទ្ធក្រុមឥន្ទ្រី Zaha អាចរកគ្រាប់ជ័យជម្នះឲ្យក្រុម។
ក្រុមឥន្ទ្រីចាញ់៧ប្រកួតជាប់ៗគ្នា និង ស៊ុតមិនបានសូម្បី១គ្រាប់ ហើយ២ប្រកួតមុនជួប Chelsea បន្តិច Crystal Palaceរបូត៩គ្រាប់ គឺត្រូវ Man City លត់ ៥គ្រាប់ និង Man Utd ថែម៤គ្រាប់ទៀត។ បន្ទាប់ពីចាញ់យប់មិញ ក្រុមតោខៀវត្រូវឈរលេខ៥បណ្ដោះអាសន្ន ដែលមានគម្លាតដល់ទៅ៩ពិន្ទុតាមពីក្រោយក្រុម Man City ដែលឈរលេខ១។
ក្រុមបាតតារាង Crystal Palace បាន៣ពិន្ទុ មុនពេលនឹងត្រូវទៅជួប Newcastle នៅសប្ដាហ៍ក្រោយ ខណៈ Chelsea នឹងត្រូវធ្វើការធ្ងន់បន្តទៀត ដោយត្រូវទទួលភ្ញៀវក្រុម Roma រាត្រីថ្ងៃពុធ ក្នុងក្របខ័ណ្ឌ Champions League៕
ប្រភព៖ Sky Sports ប្រែសសម្រួល៖ ឡៃហ៊ាង
