ចូលរួម​ Like និង Share កញ្ញាឯកកម្ពុជា ដើម្បី​​ជាប់ជយលាភីរូបថត​ស្អាត​បំផុត​នៅ Miss Earth - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចូលរួម​ Like និង Share កញ្ញាឯកកម្ពុជា ដើម្បី​​ជាប់ជយលាភីរូបថត​ស្អាត​បំផុត​នៅ Miss Earth

15/10/2017
នៅ​មុន​នេះ​បន្តិច​ គេហទំព័រ​ហ្វេសប៊ុក​របស់ Miss Earth បាន​បង្ហាញ​រូបថត​បេក្ខភាព​កញ្ញាឯក​ផែន​ដី​ចំនួន​ ៨៧​ប្រទេស​ ឲ្យ​មហាជន​ជុំវិញ​ពិភពលោក​បោះ​ឆ្នោត​ជ្រើស​រើស​ អ្នក​ដែល​ថត​ទាក់ទាញជាង​គេ​ ដើម្បី​ក្លាយ​ជា​ម្ចាស់​ “Miss Photogenic Special Award”។
កញ្ញា ឯម គុនថង
លក្ខខណ្ឌ​ចូលរួម​ងាយៗ ដោយ​គ្រាន់​តែ​ចុច​លើ​រូប​ ហើយ​ Like (ស្មើ ១ពិន្ទុ) Share (ស្មើ​ ៥ពិន្ទុ) លើ​គណនី​ហ្វេសប៊ុក។ ចំណែក​ឯ​នៅ​លើ​គណនី​ Twitter វិញ​ លោក​អ្នក​គ្រាន់​តែ​ Tweet លើ​រូប​ស្រីស្អាត​ណា​ដែល​លោក​អ្នក​ពេញ​ចិត្ត​ (Tweet ម្ដង​ ស្មើ​ ៥ពិន្ទុ)។


យ៉ាង​ណា​មិញ​ ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​នេះ​ កម្ពុជា​ក៏​មាន​អ្នក​តំណាង​ម្នាក់​ដែរ​ គឺ​កញ្ញា​ឯក​ផែន​ដី​កម្ពុជា​ ឯម គុនថង។ កញ្ញា​ឯក​រូប​នេះ​បាន​ធ្វើ​ដំណើរ​ចាក​ចេញ ពី​ប្រទេស​កម្ពុជា​ ទៅ​កាន់​ប្រទេស​ហ្វីលីពីន​ ដើម្បី​ចូលរួម​ការ​ប្រកួត​ តាំង​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​ អម​ជាមួយ​ការ​ជូន​ដំណើរ​ពី​សំណាក់​បវរកញ្ញា​ ២​ជំនាន់​ឯណោះ៕

ប្រិយមិត្ត​អាច​បោះ​ឆ្នោត​គាំទ្រ​ តាម​រយៈវិបសាយ​នេះ​ http://www.missearth.tv/photogenic/