ស៊យណាស់ឆក់ទូរស័ព្ទ ប៉ះចំនារីក្លាហាន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស៊យណាស់ឆក់ទូរស័ព្ទ ប៉ះចំនារីក្លាហាន

13/10/2017
ជិះម៉ូតូដេញបុកដួល ហើយយកទូរស័ព្ទវិញ… ទុកលោកចោរ ឲ្យពលរដ្ឋវ៉ៃម៉ាឆ្អែតស្រ្តីក្លាហានម្នាក់ ដេញចាប់​ជនសង្ស័យ២នាក់ ធ្វើសកម្មភាព​ឆក់ទូរស័ព្ទដៃ​ តាំងពីខណ្ឌសែនសុខ រហូតមកដល់ខណ្ឌទួលគោក ចាប់បានម្នាក់ ត្រូវប្រជាពលរដ្ឋ ស្វាមគមន៍ទក់សាច់ និង បក្សពួកម្នាក់ទៀត រត់គេចខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០១៧ នៅចំណុចក្បែរស្តុបដើមគរ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យដែល ឃាត់ខ្លួនបាន មានឈ្មោះ ដួង ឌុលឡា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅតាមផ្ទះសំណាក់ មិនទទួលស្គាល់ខ្លួន ជាចោរឆក់ទូរស័ព្ទ តែប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ បានឃើញថា ស្រ្តីរងគ្រោះជិះម៉ូតូស្កុបពី ពណ៌ស ​​បានបុកម៉ូតូជនសង្ស័យដួល ហើយ​ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋ ចាប់បាន ចំណែកបក្សពួកម្នាក់ទៀត រត់គេចខ្លួន ។

ដោយឡែកស្រ្តីរងគ្រោះ ពេលដែលបុក ជនសង្ស័យដួលហើយ បានចុះទៅយក ទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ស របស់នាងវិញ ហើយជិះម៉ូ​តូចេញទៅបាត់ ។ ​សមត្ថកិច្ចបន្តទៀតថា ក្រោយពីសាកសួរនាំ ប្រជាពលរដ្ឋបានបញ្ជាក់ថា ស្រ្តីរងគ្រោះ ត្រូវចោរឆក់ទូរស័ព្ទ តាមផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ តែជនរងគ្រោះ បានជិះម៉ូតូដេញតាម​ រហូតមកដល់ផ្លូវព្រះមុន្នីរ៉េត ក្នុងទិសដៅពីត្បូងទៅជើង ដែលជាផ្លូវបញ្រ្ចាស ទិសដៅចរាចរណ៍ ធ្វើអោយជនសង្ស័យ ជិះម៉ូតូមិនបានលឿន ទើបត្រូវស្រ្តីក្លាហាន ​ជិះម៉ូតូដេញបុកដួលតែម្តង ភ្លាមៗនោះជនសង្ស័យទាំង២នាក់ បំរុងរត់ចោលម៉ូតូ ត្រូវប្រជាពលរដ្ឋដេញចាប់ ឆ្លងផ្លូវទៅម្ខាងទៀត នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ចាប់បានជន​សង្ស័យម្នាក់ វ៉ៃម៉ាឆ្ងាញ់ដៃ​ ចំណែកបក្សពួកម្នាក់ទៀត រត់គេចខ្លួនបាត់ បន្សល់ទុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ ១BU ៧៨១២ ។ជនសង្ស័យដែលឃាត់ខ្លួនបាន ត្រូវ​សមត្ថកិច្ចខណ្ឌទួលគោក និងរៀបចំមន្តរប្រគល់ឲ្យនគរបាល ខណ្ឌសែនសុខ ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត ៕អត្ថបទ ទេព វណ្ណះ