កក្រើកហ្វេសប៊ុកថ្ងៃមិត្តស្រីរៀបការជាមួយប្រុសថ្មី បុរសម្នាក់ឡើងច្រៀង ធ្វើឱ្យនាងស្ទើរស្រក់ទឹកភ្នែក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កក្រើកហ្វេសប៊ុកថ្ងៃមិត្តស្រីរៀបការជាមួយប្រុសថ្មី បុរសម្នាក់ឡើងច្រៀង ធ្វើឱ្យនាងស្ទើរស្រក់ទឹកភ្នែក

13/10/2017
បរទេស៖ ថ្មីៗនេះ មានមហាជនជាច្រើនបាន ចាប់អារម្មណ៍ខ្លាំង ទៅលើរូបភាពរបស់បុរសម្នាក់ បានឡើងច្រៀងនៅលើឆាកក្នុងឱកាសអាពាហ៍ពិពាហ៍មួយ ដែលគេដឹងថា ជាពិធីអាពាហ៍ពិពាហ៍របស់មិត្តស្រីរបស់គាត់ ជាមួយបុរសដទៃ ។យោងតាមរូបភាពបានបង្ហាញឱ្យឃើញថា កូនក្រមុំដ៏ស្រស់ស្អាតជនជាតិវៀតណាមម្នាក់ បានអង្គុយជាមួយទឹកមុខដ៏ក្រៀមក្រំបំផុត ជាមួយប្ដីថ្មីថ្មោងរបស់នាង ខណៈដែលបុរសម្នាក់ បានឡើងច្រៀងនៅលើឆាក ដោយមានទាំងសំឡេងសាទរយ៉ាងខ្លាំងផងដែរ ។បើយោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា តាមពិតបុរសខាងលើនេះ គឹជាអតីមិត្តប្រុសរបស់កូនក្រមុំរូបនោះ ហើយស្របពេលដែលមិត្តស្រីរបស់ខ្លួន រៀបការជាមួយមនុស្សប្រុសដទៃ គេក៏បានឡើងច្រៀងចម្រៀងឌឺដងផ្លែផ្កា រហូតស្ទើរតែធ្វើឱ្យនារីកូនក្រមុំស្រក់ទឹកភ្នែកទៀតផង ។សម្រាប់រូបភាពដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកក្នុងបណ្ដាញសង្គមនេះទៀតសោត ក៏មានមតិជាច្រើនបានលើកឡើងថា «ប្រសិនជាអ្នកតើមានអារម្មណ៍យ៉ាងណា?» ។

សូមបញ្ជាក់ដែរថា សម្រាប់បុរសក្លាហាន ហ៊ានមកចូលរួមពិធីអាពាហ៍ពិពាហ៍របស់អតីតមិត្តស្រីរបស់ខ្លួននេះ ដែរមិនត្រូវបានគេបង្ហាញឈ្មោះឡើយ ហើយសម្រាប់នារីជាកូនក្រមុំ ក៏មិនបានបង្ហាញដូចគ្នាដែរ ៕អត្ថបទដកស្រង់ ទេព វណ្ណះ