កាត់ដើមឈើ រលំបុកដើមទ្រូងស្លាប់ចោលកូនប្រពន្ធ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កាត់ដើមឈើ រលំបុកដើមទ្រូងស្លាប់ចោលកូនប្រពន្ធ

13/10/2017
ឧត្តរមានជ័យ៖​ ​បុរសម្នាក់បានយកម៉ាស៊ីនទៅកាប់ដើមឈើ ស្រាប់តែជួបនឹងគ្រោះអកុសល ត្រូវដើមឈើរលំ បុកមកត្រូវ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័ម កាលពីវេលា​ម៉ោង​៤ ​និង​៣០​នាទី​ល្ងាច​ ​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៧​នៅ​ភូមិ​បន្ទាយ​ចាស់​ ឃុំ​ព្រះ​ប្រឡាយ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​។មន្ត្រីនគរបាលស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា ជន​រង​គ្រោះ​ ឈ្មោះ​ ទុំ​ ចឺម​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ រស់នៅ​ភូមិ​បន្ទាយ​ចាស់​ ឃុំ​ព្រះ​ប្រឡាយ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​។​

មុនពេលកើតហេតុ គាត់បានយកម៉ាស៊ីនទៅកាត់ដើមឈើ លុះពេលដើមឈើនោះរលំ ក៏បុកត្រូវជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយដាក់ខ្យល់ស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ដោយបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយ​សារដើមឈើបុកត្រូវដើមទ្រូង ស្លាប់ប្រាកដមែន រួចហើយប្រគល់សាកសព​ជូន​ក្រុម​គ្រួសារ​ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​ ៕អត្ថបទ ទេព វណ្ណះ