ឃើញច្រើនហើយ រថយន្តធំៗ អត់មានភ្លើងសញ្ញា ខាងក្រោយ!!! ពេលគេជិះបុក អាងអីអាងរត់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឃើញច្រើនហើយ រថយន្តធំៗ អត់មានភ្លើងសញ្ញា ខាងក្រោយ!!! ពេលគេជិះបុក អាងអីអាងរត់

13/10/2017
ខេត្តកណ្តាល៖ យុវជនម្នាក់ បានជិះម៉ូតូបោះពួយយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលចង្កូតទៅបុក រថយន្ដដឹកទំនិញពេញ​ទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី១១ ខែ តុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ត្រង់​ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ លាស់ ភារម្យ ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិប្រក់ក្តារ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណា្តល។ រីឯរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-0840 មិនស្គាល់អត្តសញ្ញាណ របស់អ្នកបើកបរ ពីព្រោះគេបានរត់គេចខ្លួនបាត់។ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ​បានបើករថយន្តបង្ក មកចតត្រង់ចំណុចកើេតហេតុ ដោយមិនបានដាក់ភ្លើងស៊ីញ៉ូ ដើម្បីឲ្យអ្នកប្រើប្រាស់ផ្លូវ បានដឹកនោះឡើយ។

លុះមកដល់វេលាខាងលើ ស្រាប់តែមានយុវជនរង​គ្រោះ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CR-30-32 បោះពួយយ៉ាងលឿនមកដល់ ក៏ជ្រុល​ទៅបុក រថយន្តពេញទំហឹង ដួលបោកទៅលើថ្នល់ បណ្ដាលឲ្យរងរបួសធ្ងន់។ ឃើញហេតុការណ៍បែបនេះ អ្នកបើកបររថយន្តបង្ក​ ក៏បានរត់គេចខ្លួនបាត់ស្រមោល។ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែង ហើយបានសន្និដ្ឋានថា មូលហេតុ គឺផ្តើមឡើងដោយ​សារ ម្ចាស់រថយន្ត ឈប់មិនបានដាក់ភ្លើង សញ្ញាសម្គាល់ ទើបបង្កឲ្យមានគ្រោះថ្នាក់ កើតឡើងយ៉ាងដូច្នេះ។
រីឯអ្នករង​របួស​ក៏ត្រូវ​គេបញ្ជូន តាមរថយន្តសាមុយដឹកទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ។ ដោយឡែក មធ្យោបាយពាក់ព័ន្ធ ត្រូវសមត្ថកិច្ចដក​ហូត​យក​ទៅរក្សាទុក បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕អត្ថបទ ទេព វណ្ណះ