ទាំងសាច់ញាតិ នាំគ្នាឆ្ងល់គ្រប់គ្នា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទាំងសាច់ញាតិ នាំគ្នាឆ្ងល់គ្រប់គ្នា

13/10/2017
មិនដឹងជិះម៉ូតូយ៉ាងម៉េច បានដល់ថ្នាក់នេះស្លាប់ទាំងវ័យក្មេង សាច់ញាតិស្រែកយំទ្រហឹង គួរឱ្យអាណិតភ្នំពេញ៖ បុរស​ម្នាក់ចេញ​ពីធ្វើការត្រឡប់ទៅផ្ទះវិញ​ បានជិះម៉ូតូ​រេចង្កូត​ឡើង​លើចិញ្ចើមផ្លូវ ​ជ្រុលទៅ​បុកដើមដូងគេដាក់តាំង បែកអស់ ២ផើង ហើយជ្រុលទៅបុកបង្គោលភ្លើង​ បណ្ដាល​ឱ្យជន​រងគ្រោះ​ហោះផ្ទប់​ទៅបុកនឹង​បង្គោល​ភ្លើង ​បែក​ក្បាល​ធ្លាយខួរស្លាប់​យ៉ាងអាណោចអាធ័ម​ ​ដែលហេតុ​ការ​នេះ ​បានកើតឡើង​នៅ​វេលាម៉ោង​២ និង​៥០នាទីរំលង​អាធ្រាត្រ ​ឈាន​ចូល​ ថ្ងៃទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៧​ ទុលមុខ​និង​រោងចក្រ​ អគ្គិសនី​ទី២​ ផ្លូវ​ជាតិ​លេខ​២​ ភូមិទួល​រកា សង្កាត់ចាក់​អង្រែលើ​ ខណ្ឌមានជ័យ​ ។

​​សពជនរងគ្រោះមានឈ្មោះ​ វុទ្ធី​ ចាន់ដេត​ ភេទប្រុស​ អាយុ ២២ឆ្នាំ​ មុខរបរធ្វើការនៅហាង​លក់​បាយ ​ក្បែរសាលាអន្តរជាតិហ្សាមែន​ ស្នាក់នៅផ្ទះលេខ​១៤.១៥​ ភូមិ​ទួល​រកា​​ សង្កាត់ចាក់​អង្រែក្រោម​ ខណ្ឌមានជ័យ​ ។តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​រងគ្រោះ​​ មិនដឹងថា​គោលបំណង​ទៅ​ណានោះទេ​ គឺបាន​ជិះម៉ូតូ​ម៉ាក​ អាខុន​ ពណ៌ក្រហម​ លាយ​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1AH-8920 បានធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​២​ ក្នុង​ទិសដៅពីជើងទៅត្បូង​ ក្នុង​ល្បឿនលឿន​ ។

ខណៈមកដល់​ចំនុចកើតហេតុ ​មិន​ដឹង​ជាយ៉ាង​ម៉េច​នោះទេ​ ស្រាប់តែឃើញ​ម៉ូតូ​បានរេចង្កូតឡើង​លើ​ចិញ្ចើម​ផ្លូវ ​ជ្រុលទៅបុករះ​​ដើមដូង​ដែលគេដាក់តាំង ​បណ្ដាលឱ្យ​បែក​អស់​ចំនួន ​២ផើង​ រួច​ហើយ​ម៉ូតូ​មិន​ទាន់​អស់​ល្បឿន ​បានជ្រុលទៅបុក​ផ្ទប់​នឹង​បង្គោល​ភ្លើង​ដែក ធ្វើ​ឱ្យ​អ្នក​បើក​ម៉ូតូ​ហោះផ្ទប់​បោកក្បាលទៅនឹង​បង្គោល​ភ្លើង​បែក​មុខ​បែក​មាត់​ ធ្លាយខួរចេញ​មកក្រៅ​ ស្លាប់គួរឱ្យរន្ធត់​ ចំនែក​ម៉ូតូ​រងការខូចខាត​​ស្ទើរ​​ទាំង​ស្រុង​ ។​​ក្រោយពេលកើតហេតុ មានក្រុមគ្រួសារ​ សាច់ញាតិ​ ទាំង​ប្រុស​ទាំង​ស្រី​ បានមក​យំសោក​ឱប ​សពជនរងគ្រោះ​ ទាំង​ទឹក​ភ្នែក​ហូរ​ និង​អារម្មណ៍​សោកសៅបំផុត​ ។

​​បើតាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​ របស់​ជនរងគ្រោះ​បានឱ្យដឹងថា​ ជនរងគ្រោះ​ ទើប​តែចេញ​មក​ពី​ធ្វើ​ការ ​នៅម្តុំស្ថាន​ទូតសូរវៀត​ ហើយ​គោលបំណង​ត្រឡប់​មក​ផ្ទះ​វិញ ​នៅ​សង្កាត់​ចាក់​អង្រែក្រោម​ ខណ្ឌមានជ័យ​ តែមិន​ដឹង​ជាជនរងគ្រោះ​ បើកម៉ូតូ​យ៉ាង​ម៉េច​នោះទេ​ ទើប​ជួប​គ្រោះថ្នាក់​បែបនេះ​ ។​​ក្រោយ​ពេល​កើតហេតុ​ គេបានឃើញ​សមត្ថកិច្ច​មូលដ្ឋាន​ និង​ជំនាញខណ្ឌមានជ័យ​ បានចុះ​ទៅ​កន្លែង​កើតហេតុ​ រួចហើយបាន​ធ្វើ​លិខិត​ប្រគល់​សពជនរងគ្រោះ​ ឱ្យក្រុមគ្រួសារ​សាច់ញាតិ ​យកទៅតម្កល់ទុក​ និង​ធ្វើ​បុណ្យ​នៅ​វត្ត​ចាក់​អង្រែ​ក្រោម​ ចំនែក​ម៉ូតូ​ត្រូវ​បានសមត្ថកិច្ច​ប្រគល់ឱ្យ​បងប្អូនយកទៅរក្សាទុក​ ៕អត្ថបទ ទេព វណ្ណះ