កិច្ចប្រជុំសាមញ្ញលើកទី៤១របស់ក្រុមប្រឹក្សាខេត្តបាត់ដំបងអាណត្តិទី២ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កិច្ចប្រជុំសាមញ្ញលើកទី៤១របស់ក្រុមប្រឹក្សាខេត្តបាត់ដំបងអាណត្តិទី២

13/10/2017
ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្តស្តីទី ដោយ បានផ្តោតការយកចិត្តទុកដាក់ធ្វើការពិភាក្សាយ៉ាងផុលផុសទៅលើបញ្ហាប្រឈម និងសំណូមពរនានារបស់មន្ទីរវិស័យ ព្រមទាំងបានពិនិត្យ អនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤០ និងបានស្តាប់របាយការណ៍សកម្មភាពការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារ ដែលលើកឡើងដោយលោកជំទាវ អ៊ីវ តារា សមាជិកាក្រុមប្រឹក្សាខេត្ត និង ជាប្រធានគ.ក.ស.ក របាយការណ៍អនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែកញ្ញាឆ្នាំ២០១៧ បានលើកឡើងដោយលោកហ៊ី សេង ប្រធានស្តីទីការិយាល័យសរុបនិងព័ត៌មានសាលាខេត្ត និងបានពិនិត្យនិងអនុម័តលើសេចក្តីព្រាងវិសោធនកម្មសេចក្តីសម្រេចរួមរវាងរដ្ឋបាលខេត្តនិងគណៈកម្មាធិការជាតិសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឆ្នាំ២០១៧ ។
ក្នុងកិច្ចប្រជុំបានផ្តោតការយកចិត្តទុកដាក់និងអនុម័តទៅលើការកែលម្អទីតាំងមួយចំនួន នៅក្នុងក្រុង ដូចជាការគ្រប់គ្រងសម្រាមនៅខាងលិចផ្សារធំបាត់ដំបង និងអនាម័យសណ្តាប់ធ្នាប់នៅមុខមន្ទីរពេទ្យប្រតិបត្តិខេត្ត ព្រមទាំងការរៀបចំទីសក្ការនៅរង្វង់មូលដើមពោធិក្បែរមន្ទីរប្រៃសណីយ៍ខេត្តដែលសម្តេចតេជោហ៊ុន សែន បាននាំពីប្រទេសឥណ្ឌាមកដាំកាលពីឆ្នាំ១៩៩៣ឱ្យក្លាយទៅជាទីកន្លែងគោរពបូជាថ្មីមួយទៀតសម្រាប់ពុទ្ធបរិស័ទ ៕