ព័ត៍មានសិល្បះ ៖ ថៃ និង ឈួស៊ីវហេង អន់ចិត្ត ចំពោះការិះគន់ខ្លាំៗ របស់បងប្អូន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព័ត៍មានសិល្បះ ៖ ថៃ និង ឈួស៊ីវហេង អន់ចិត្ត ចំពោះការិះគន់ខ្លាំៗ របស់បងប្អូន

13/10/2017
រាជធានីភ្នំពេញ ៖ មួយរយៈនេះ ពេជ្រ ថៃ ដែលជាកូនក្រុមរបស់លោកព្រាប សុវត្ថិ នឹង ណូ ឈួស៊ីវហេង ដែលជាកូនក្រុមរបស់ កញ្ញា សុគន្ធ នីសា នៅក្នុងកម្មវិធី The Voice kids Cambodia ត្រូវបានអ្នកគាំទ្រមួយចំនួនធ្វើការជេរតាមបណ្ដាញសង្គមហ្វេសហូកយ៉ាងកប់ៗក្ដោងដោយមិនប្រណីដៃ ចំពោះការបកស្រាយនៅបទចម្រៀងចុងក្រោយរបស់ខ្លួនដោយច្រៀងមិនសូវបានពិរោះល្អ ប៉ុន្ដែនៅតែអាចមានឳកាសឡើងទៅវគ្គផ្ដាច់ព្រ័តបន្ដរទៀត។
មានអ្នកគាំទ្រមួយចំនួនបានលើកឡើងថាកម្មវិធី The voice Kids Cambodia គឺជាកម្មវិធីដែលមានការរៀបចំទុកជាមុននូវបេក្ខជនសម្រាប់ឡើងច្រៀងនៅវគ្គបន្ដរៗទៀត ហើយអ្នកខ្លះទៀតក៏លើកឡើងថាកម្មវិធី The voice Kids Cambodia គឺមានភាពមិនប្រក្រតី ស៊ីសំណូកស៊ូកប៉ាន់ ដោយមិនត្រឹមត្រូវយុត្ដិធម៌ជាដើម។

ការខមិនជេរដោយមិនប្រណីដៃរបស់អ្នកគាំទ្រមួយចំនួន ធ្វើអោយពេជ្រ ថៃ នឹង ណូ ឈួស៊ីវហេង ដែលទទួលបានការរិះគន់ យ៉ាងច្រើនជាងគេ នៅក្នុងចំណោមបេក្ខជនបួនរូបផ្សេងទៀត មានការអាក់អន់ស្រពន់ចិត្ត អាណិតចំពោះខ្លួនឯងយ៉ាងពេកពន់។
ទាបពេកគេជាន់ គ្រាន់ពេកគេក្ដិច វាហាក់ដូចជាកំពង់តែពេញនិយមណាស់នៅក្នុងសង្គមកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ។ ដោយពុកម៉ែបងប្អូនរបស់យើងមួយចំនួននៅពេលដែលមិនពេញចិត្តនឹងនណាម្នាក់ ឬ ក៏ឃើញនណាម្នាក់ខ្ពង់ខ្ពស់ជាងខ្លួន តែងតែកើតមានចិត្តប្រណែន ឬ ក៏ការប្រើពាក្យពេជន៍ជេរប្រមាថជាដើម។

យ៉ាងណាក៏ដោយ ពាក្យរិះគុណដើម្បីស្ថាបនា ក៏នៅតែមានភាពពេញនិយមដដែល ដែលពុកម៉ែបងប្អូនរបស់យើងមួយចំនួននៅតែបន្ដរប្រើប្រាស់ ដើម្បីបង្ហាញពីចំនុចខ្វះខាតរបស់នណាម្នាក់ អោយមានភាពងាយស្រួលក្នុងការកែរតម្រូវឡើងវិញ ក៏ដូចជាការលើកទឹកចិត្ត អោយមានការខិតខំបន្ថែមទៀត កុំអោយបាក់ទឹកចិត្ត ៕