លួច​ម៉ូតូ​​បាន​ហើយ ​ជិះ​រត់​ទៅបុក​របង​ផ្ទះ​គេទៀត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លួច​ម៉ូតូ​​បាន​ហើយ ​ជិះ​រត់​ទៅបុក​របង​ផ្ទះ​គេទៀត

13/10/2017


ភ្នំពេញ ៖ បុរស​ម្នាក់​ ជិះ​ម៉ូតូ​ទៅ​ទិញ​បារី ​មិនទាន់បាន​ទិញ​ផង​ ត្រូវ​ជនសង្ស័យ​លួច​យក​ម៉ូតូ​ជិះ​រត់ តែត្រូវបាន​សមត្ថកិច្ច​ទាក់ទង​គ្នា​ និង ​ដេញ​ពីក្រោយ ធ្វើឱ្យជនសង្ស័យ​ភ័យ​ជិះ​បុក​របង​ផ្ទះ​គេ​ដួលទៅមុខ​លែងរួច​ តែ​ជនសង្ស័យ​បន្ដ​រត់គេចខ្លួន​បាត់​ទុក​ម៉ូតូ​ចោល​នៅ​កន្លែងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើងកាលពី​វេលា​ម៉ោង​៦​ល្ងាច ​ថ្ងៃទី​១២ ​ខែតុលា ​ឆ្នាំ​២០១៧ ​ស្ថិត​នៅខាងមុខតូប​លក់​ចាប់ហួយ​ ដែលមានម្ចាស់​ឈ្មោះ​ គ​ន្ធា ស្ថិតនៅ​ភូមិ​ត្រពាំង​អារក្ស​ សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​មានឈ្មោះ ផុល ម៉ាប់​ ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ ​មុខរបរ​ជា​កសិករ ​រស់នៅ​ភូមិ​ត្រពាំងអារក្ស សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ​ម៉ូតូ​ដែល​ជនសង្ស័យលួច​មិនបាន​សម្រេច​នោះ ម៉ាក​ឌ្រី​ម​សង់ ​ពណ៌​ខ្មៅ ស៊េរី២០១៣ ពាក់​ស្លាក​លេខ សៀមរាប 1M-9963។

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​និយាយ​ថា​ នៅមុន​ពេល​កើត​រូប​គាត់​ បាន​ជិះ​ម៉ូតូ​ទៅ​រក​ទិញ​បារី នៅ​តូប​របស់​ឈ្មោះ គ​ន្ធា ដែល​នៅ​ភូមិ​កើតហេតុ​ខាងលើ លុះ​ជិះ​ម៉ូតូ​ដល់​មុខ​តូប​គាត់​បាន​ចុះ​​ពីលើ​ម៉ូតូ​ដោយ​មិនបាន​ដក​សោ​ចេញ​ឡើយ រួច​​​ដើរ​ទៅ​ទិញ​បារី​ តែ​មិនទាន់​ទិញ​បាន​ផងស្រាប់តែ​ឃើញ​ជនសង្ស័យ​មាន​គ្នា​ ៣ ​នាក់​ ជិះ​ម៉ូតូ​មួយគ្រឿងមិន​ចាំ​ម៉ា​ក ​បន្ទាប់មក​ជនសង្ស័យម្នាក់​បាន​ចុះ​ពីលើ​ម៉ូតូ​ ហើយ​បញ្ឆេះ​បើក​រត់​តែម្តង ឃើញបែបនេះគាត់​បាន​ប្តឹង​សមត្ថកិច្ចឲ្យ​ជួយ​អន្តរាគមន៍​ភ្លាមៗ​ផងដែរ​។​
តាម​ប្រភពពី​សមត្ថកិច្ច​បានឱ្យ​ដឹងថា បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ជនរងគ្រោះ​ប្តឹង​ភ្លាម ​ពួកគាត់បានចេញ​ប្រតិបត្តិការ​ ព្រមទាំង​បាន​ទាក់ទង​​ទៅ​កម្លាំង​ប៉ុស្តិ៍​ដែល​នៅ​ជិតគ្នា។ ​បន្ទាប់មក​ក៏បានឃើញ​ជនសង្ស័យ​បើក​ម៉ូតូ​រត់​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​បេតុង​ជិត​វត្ត​ពោធិ៍​វ័​ន្ត ពេលនោះ បាន​បុក​ម៉ូតូ​មួយគ្រឿង​នៅ​ជិតវត្ត​ពោធិ៍​វ័​ន្ត​ផងដែរ និង​ បាន​បើក​រត់​បន្តទៀត។ លុះ​បើកមកដល់​ផ្លូវកែង​ភូមិ​ត្រពាំង​អណ្តូង​ សង្កាត់​ត្រពាំង​ក្រសាំង ​បាន​បុក​របង​ដែកអ្នកលក់​ស៊ុប​គុយទាវបណ្តាលឱ្យខូច​អស់​ ២ ​ផ្ទាំង ហើយ​ក៏បានទុក​ម៉ូតូ​ចោល​រត់​គេចខ្លួនបាត់​។​

ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​បាន​នាំ​ជនរងគ្រោះ​ និង​ ម៉ូតូ​យកទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឪឡោក ​ហើយ​ធ្វើ​លិខិត​ប្រគល់​ម៉ូតូ​ឱ្យ​ជនរងគ្រោះ​វិញ ៕