ម្ចាស់​ Ballon d’Or ឆ្នាំ​៩៥​ក្លាយ​ជា​ប្រធានាធិបតី លី​បេ​រី​យ៉ា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ម្ចាស់​ Ballon d’Or ឆ្នាំ​៩៥​ក្លាយ​ជា​ប្រធានាធិបតី លី​បេ​រី​យ៉ា

13/10/2017
George Manneh Weah អតីត​កីឡាករ​បាល់ទាត់​ដែល​ធ្លាប់​លេង​ឲ្យ​ក្លឹប​ជា​ច្រើន​នៅ​អឺរ៉ុប​បាន​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​នៃ​លី​បេ​រី​យ៉ា​ជា​ប្រទេស​ស្ថិត​នៅ​ភាគ​ខាង​លិច​ទ្វីប​អាហ្វ្រិក​។

Manneh Weah
បុរស​វ័យ​៥១​ឆ្នាំ​បាន​ចូល​និវត្តន៍​ពី​បាល់ទាត់​នៅ​ឆ្នាំ​២០០៣​ ហើយ​ចូល​ប្រលូក​ក្នុង​ឆាក​នយោបាយ​នៅ​ឆ្នាំ​២០០៥។ នៅ​ឆ្នាំ​២០១១ Weah បាន​ឈរ​ឈ្មោះ​ជា​បេក្ខភាព​តំណែង​អនុ​​ប្រធានាធិបតី​តែ​មិន​ជោគជ័យ​ទើប​តែ​ឆ្នាំ​២០១៧​នេះ​រូប​លោក​បាន​ឈ្នះឆ្នោតក្លាយ​ជា​ប្រធានាធិបតី​ដែល​នឹង​ទៅ​ជំនួស​លោក​ស្រី​ Ellen Sirleaf Johnson​ ក្នុង​ពេល​ឆាប់ៗ។

លេង​ជា​ខ្សែ​ប្រយុទ្ធ​នៅ​ក្លឹប​ប្រមាណ​១១​ផ្សេង​គ្នា Weah បាន​ឈ្នះ​ Ballon d'Or ក្នុង​ឆ្នាំ​១៩៩៥​ពេល​លេង​ជាមួយ​ AC Milan ធ្វើឲ្យ​រូប​លោក​ក្លាយ​ជា​កីឡាករ​អាហ្វ្រិក​ទី​មួយ​ដែល​កាន់កាប់​ពាន​រង្វាន់​ផ្ទាល់ ខ្លួន​ដ៏​ធំ​មួយ​នេះ៕