២​ថ្ងៃ​បន្ទាប់​ពី​សហភាព​អឺរ៉ុប អូស្ត្រាលី​ក៏​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​នយោបាយ​កម្ពុជា​ដែរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

២​ថ្ងៃ​បន្ទាប់​ពី​សហភាព​អឺរ៉ុប អូស្ត្រាលី​ក៏​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​នយោបាយ​កម្ពុជា​ដែរ

13/10/2017
ជាថ្មីម្តងទៀតស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃពុធម្សិលមិញ បានសម្តែងនូវការព្រួយបារម្ភចំពោះការវិវត្តនូវស្ថានការណ៍នយោបាយថ្មីៗរបស់កម្ពុជា និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។ ការសម្តែងការព្រួយបារម្ភនេះ បានធ្វើឡើងស្របពេលដែល តុលាការកំពូលកំពុងចាត់ការបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ និងសេចក្តីស្នើវិសោធនកម្ម ច្បាប់ស្តីពីការបែងចែកអាសនៈរដ្ឋសភារបស់គណបក្សដែលត្រូវរំលាយឲ្យទៅគណបក្សផ្សេង។នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលប្រព័ន្ធផ្សព្វផ្សាយទើបបានទទួលនៅថ្ងៃនេះ ស្ថានទូតអូស្ត្រាលីនៅទីក្រុងភ្នំពេញ បានលើកឡើងថា អូស្ត្រាលីមានការប្តេជ្ញាចិត្តខ្ពស់ចំពោះដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានិងបានបង្ហាញជូនរាជរដ្ឋាភិបាលកម្ពុជា នូវការព្រួយបារម្ភជុំវិញការ វិវត្តនយោបាយនាពេលថ្មីៗនេះ។
 ស្ថានទូតអូស្ត្រាលីចាប់អារម្មណ៍ថាសកម្មភាពថ្មីបំផុតពាក់ព័ន្ធនឹងការស្នើសុំឲ្យមានការរំលាយនូវគណបក្សសង្គ្រោះជាតិបានបង្កឲ្យមានការព្រួយបារម្ភជាបន្តទៀត។លើសពីនេះ ការឈានទៅរកការលុបចោលគណបក្សប្រឆាំងធំចំបងនឹងក្លាយជាជំហានថយក្រោយមួយនៅក្នុងដំណើរលទ្ធិប្រជាធិបតេយ្យ ព្រមទាំងជះឥទ្ធិពលដល់ការទទួលបានការបោះឆ្នោតជាតិដែលសេរី យុត្តិធម៌ និងមានតម្លាភាពនាខែកក្កដាឆ្នាំ២០១៨ខាងមុខ។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន។ជាមួយគ្នានេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានហៅសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ទាក់ទងទៅនឹងស្ថានការណ៍នយោបាយនៅកម្ពុជាគឺជាសិទ្ធិរបស់ពួកគេ ក៏ប៉ុន្តែកម្ពុជាចង់បានប្រជាធិបតេយ្យមួយដែលមិនស្ថិតក្រោមការជ្រៀតជ្រែករបស់បរទេសណាមួយឡើយ។ បន្ថែមពីនេះលោកផៃ ស៊ីផានបញ្ជាក់ថា កម្ពុជានៅតែព្យាយាមពន្យល់បរទេសទាំងនោះ ខណៈដែលពួកគេគឺជាដៃគូពិភាក្សានិងជាដៃគូអភិវឌ្ឍន៍របស់កម្ពុជា។ទោះយ៉ាងណា អូស្ត្រាលី សូមលើកទឹកចិត្តដល់កម្ពុជាក្នុងការផ្តល់នូវបរិយាកាសអំណោយផលនិង ប្រកបដោយសុវត្ថិភាពជូនប្រជាជនកម្ពុជា ដើម្បីអនុវត្តនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការប្រមូលផ្តុំ។

វិស័យព័ត៌មានដ៏រស់រវើក សង្គមស៊ីវិលដែលសកម្ម និងគណបក្សនយោបាយប្រឆាំងដែលអាចជឿជាក់បានជាសង្គមប្រជាធិបតេយ្យ។សូមបញ្ជាក់ថាសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីនៅពេលនេះ បានធ្វើឡើងតែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីស្ថានឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ជម្រុញឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាឡើងវិញ នូវអ្វីដែលបណ្តុំប្រទេសអឺរ៉ុប២៨ប្រទេស យល់ថាជាការដកយកចេញដោយបង្ខំពីឆាកនយោបាយនៃគណបក្សមួយដែលបានឈ្នះសម្លេងឆ្នោតប្រជាពលរដ្ឋជាង៤០% នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ កាលពីពេលថ្មីៗនេះ និងអាចជាការវាយបកយ៉ាងធ្ងន់ធ្ងរលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានិងអាចបាត់បង់នូវកិត្យានុភាពនៃដំណើរការបោះឆ្នោតបច្ចុប្បន្ន៕អត្ថបទទេព វណ្ណះ