អុំទូក​ទៅ​បេះ​ត្រកួន​យកទៅ​លក់ ​ជា​អកុសល​លង់ទឹក​ស្លាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អុំទូក​ទៅ​បេះ​ត្រកួន​យកទៅ​លក់ ​ជា​អកុសល​លង់ទឹក​ស្លាប់

11/10/2017
ភ្នំពេញ ៖ បុរស​ជនជាតិ​វៀតណាមម្នាក់ ត្រូវបាន​អ្នកភូមិ​ប្រទះឃើញស្លាប់​នៅក្នុង​ទឹក​បឹង​ត្រកួន ខណៈពេលដែល​ជនរងគ្រោះ​ជិះទូក​ទៅ​បេះ​ត្រកួន​សម្រាប់​លក់។​
ហេតុ​ការ​ណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​៧ និង ​៣០​នាទី ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧ ស្ថិតនៅចំណុច​ក្នុង​បឹង​ត្រកួន ខាងក្រោយ​សាកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការ​ដូង ភូមិ​ខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ ជនរងគ្រោះ​ឈ្មោះ ឈី​ន ទិ​ត្យ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិវៀតណាម មុ​ខរបរ​ដាំ​ត្រកួន​លក់ មាន​ទី​នៅ​លំភូមិសង្កាត់កើតហេតុខាងលើ។​

ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់ ដែល​បានឃើញ​ហេតុការណ៍​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ វេលា​ម៉ោង​ប្រហែល៥​ព្រឹក រូបគាត់​បាន​ទៅ​បេះ​ត្រកួន​នៅក្នុង​បឹង​ក្បែរ​ផ្ទះ​របស់គាត់ដូច​សព្វមួយដងសម្រាប់​យកទៅលក់។ ក្រោយមក​ប្រហែល​ម៉ោង​៧​ជាង ព្រឹក​ថ្ងៃ​ដដែល ស្រាប់​តែមានបុរស​ម្នាក់​ត្រូវជា​អ្នកភូមិ​ក្នុង​សហគមន៍​វៀតណាម ជាមួយគ្នា បានឃើញ​ជនរងគ្រោះ​ដេកនៅក្នុង​ទឹក​បឹង​ត្រកួន ទើប​ស្រែកហៅ​រូបគាត់​ឲ្យ​ទៅ​ជួយ​មើល ​និង​ ស្រែកហៅ​តៗ​គ្នា ដើម្បីមកជួយ​ស្រង់ជនរងគ្រោះ​យកទៅ​ផ្ទះ​។ ​

​ដោយឡែក​ សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសលវិច័យ​ខណ្ឌដង្កោ រួម​នឹង​នគរបាលមូលដ្ឋាន​ បាន​ចុះមកធ្វើការ​ពិនិត្យសពបញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឈ្លក់ទឹក​ប្រាកដ​មែន មិន​ជាប់ពាក់ព័ន្ធ​ករណី​ផ្សេង​ឡើយ។​ ក្រោយពី​ពិនិត្យ​រួចរាល់ សមត្ថកិច្ច​បានប្រគល់​សព​ឲ្យ​ទៅក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕