លោក ប៊ិញ ជីវតុង ប្រធានមន្ទីរ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ កំពង់រងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ប៊ិញ ជីវតុង ប្រធានមន្ទីរ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ កំពង់រងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន

11/10/2017
ខេត្តកំពង់ស្ពឺ ៖ លោក ប៊ិញ ជីវតុង ប្រធានមន្ទីរ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ កំពង់រងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនខណៈដែលលោកកំពុងរំលោភយកដីណីស្ទឹងព្រែកត្នោតរកស៊ីអាស្រ័យផល និងបន្តយកថ្មធំៗចាក់ចូលស្ទឹងព្រែត្នោត ដោយមិនបានប្រាប់ទៅអាជ្ញាធរនោះឡើង។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ សង្កេតឃើញមានរថយន្តដឹកថ្ម និងប៊ុល បានរុញដុំថ្មធំៗចូលទៅក្នុងស្ទឹងព្រែកត្នោត តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីគូម៉ែតលេខ (៣៩-៤០) ត្រង់ចំណុច ភូមិរំលោង ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីរំលោភយកធ្វើកម្មសិទ្ធបន្តទៀត ប៉ុន្តែបែរជាប្រធានមន្ទីរធនធានទឹកឆ្លើយថា សកម្មភាពចាក់ថ្មនេះដើម្បីទប់ច្រាំងស្ទឹងកុំឱ្យបាក់ដីដល់ផ្ទះប្រជាពលរដ្ឋប៉ុណ្ណោះ។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ បានឱ្យដឹងថា ទីតាំងដីមួយកន្លែងរបស់ឈ្មោះ ប៊ិញ ជីវតុង ប្រធានមន្ទីរ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ បានទិញធ្វើជាកម្មសិទ្ធខណៈដីនោះជាដីចំណីស្ទឹងព្រែកត្នោត និងមួយជាដីចំណីថ្នល់ជាតិលេខ៤ ដោយគ្មានប័ណ្ណកម្មសិទ្ឋិនោះទេ មានបង្កាន់ដៃដឹងឮត្រឹមភូមិ ឃុំប៉ុណ្ណោះ។ ប្រភពបន្តថា លោកប្រធានមន្ទីររូបនេះ បានធ្វើសកម្មភាពចាក់ដីរំលោភយកដីចំណីស្ទឹងរបស់រដ្ឋជាច្រើនឆ្នាំកន្លងមកហើយ ហើយកន្លងមកអាជ្ញាធរធ្លាប់ហាមឃាត់តែគ្មានប្រសិទ្ធភាពទេ ព្រោះគាត់អាងខ្លួនជាប្រធានមន្ទីររ៉ែ ទើមថ្លើមធំហ៊ានរំលោភដីចំណីស្ទឹង និងផ្លូវបែបនេះ។

លោក ស៊ីម រតនៈ អភិបាលស្រុកសំរោងទង បានប្រាប់នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះថា ករណីលោក ប៊ីញ ជីវតុង ចាក់ថ្មចូលស្ទឹងនោះអាជ្ញាធរបានដឹងដែរ ប៉ុន្តែខាងមន្ទីរ ហាក់ធ្វើមិនដឹងមិនឮនោះទេ។ លោកបន្តថា ដោយបុគ្គលម្នាក់នេះអាងខ្លូនជាមន្ត្រីធំម្នាក់ចង់ធ្វើអ្វីមិនដែលប្រាប់អាជ្ញាធរទេ ហើយរងចាំមើលមន្ត្រីជំនាញធនធានទឹកគិតយ៉ាងម៉េចវិញ។

លោកអភិបាលស្រុក បានបន្តទៀតថា កន្លែងដែលលោក ប៊ិញ ជីវតុង កំពុងចាក់ថ្មនោះ គឺកម្លាំងទឹកហូរបុកខ្លាំងបណ្តាលឱ្យបាក់ដីដល់ផ្ទះប្រជាពលរដ្ឋ ដែលរស់នៅខាងក្រោម បើចាក់ទៅក៍អាចជួយទប់ម្ស៉ាងដែរ។ ពាក់ព័ន្ធករណីចោទប្រកាន់ខាងលើ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ មិនអាចទំនាក់ទំនងដើម្បីសុំការបំភ្លឺបានទេ ព្រោះប្រព័ន្ធទូរស័ព្ទហៅមិនចូលរហូត។

លោក ញាញ ជៀបហ័រ ប្រធានមន្ទីធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ចំពោះការយកដុំថ្មមកចាក់លប់ច្រាំងស្ទឹងខាងលើរបស់លោក ប៊ិញ ជីវតុង ខាងលើជាកន្លែងមុខទឹកបុកខ្លាំងបណ្តាលឱ្យបាក់ដី និងម្ខាងទៀតដីដុះ។
ចំណែកមុខទឹកដែលបុកនោះបណ្តាលឱ្យបាក់ដីជិតដល់ផ្ទះប្រជាពលរដ្ឋហើយពួកគាត់បានសំណូមពរដល់មន្ទីរឱ្យជួយ ប៉ុន្តែមន្ទីរធនធានទឹកមិនទាន់មានលទ្ធភាព ទើមពឹកពាក់ទៅលោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែ ដែលកំពុងអាស្រ័យផលលើដីចំណីស្ទឹងរបស់រដ្ឋនោះជួយចាក់ទប់បណ្តោះអាសន្ន ព្រោះឡគាត់មានគ្នាច្រើនខាងថ្មភ្នំ។
លោក ញាញ ជៀបហ័រ បន្តថាទៀតថា ការចាក់នេះដើម្បីទប់បណ្តោះអាសន្នទំរាំដល់ប្រាំបើមានលទ្ធភាពនឹងយកថ្មតម្រៀបតាមលក្ខណៈបច្ចេកទេស ហើយការចាក់ថ្មរបស់លោក ប៊ិញ ជីវតុងនេះ ខាងមន្ទីររបស់លោកជាអ្នលពឹងពាក់ទេ ៕