បាន​ទឹកណា​ប្រើទៀត បើគេ​កាយ​ចាក់​ដី​លុប​យក​ជា​កម្មសិទ្ធិ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បាន​ទឹកណា​ប្រើទៀត បើគេ​កាយ​ចាក់​ដី​លុប​យក​ជា​កម្មសិទ្ធិ

11/10/2017
ខេត្តមណ្ឌលគិរី ៖ មហាជនរ​ស់បាន​បង្ហាញ​ពី​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពួក​គាត់​ឃើញ​មាន​គ្រឿងចក្រ​ជា​ច្រើន​កំពុង​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​អាច​ម៏​ដី ទៅ​ចាក់​លុប​អូរ​ធម្មជាតិ​មួយ​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ឆ្ពោះទៅ​ទឹកជ្រោះ​ប៊ូ​ស្រា ដែល​មា​នទី​តាំងនៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា អស់​ពេល​ប្រមាណ​ជាង​២​ខែ​មក​ហើយ គេ​បានឃើញ​ចំណុច​អូរ​ខាងលើ ដែល​មានទឹក​ច្រប់​ទាំង​ប្រាំង និង​វស្សា ត្រូវ​បាន​អ្នកមាន​ឥទ្ធិពល​ម្នាក់ បញ្ជា​គ្រឿងចក្រ​ឲ្យ​កាយ និង​ដឹក​ដី​ចាក់​លុប​ត្រពាំង​ទឹក និង​អូរ​ធម្មជាតិ ទាំង​សងខាង​ផ្លូវ ដែល​យ៉ាង​ហោច​អាច​មាន​ទំហំ​ដល់​ទៅ​ពីរ​ហិច​តា ។

អូរ​ធម្មជាតិ និង​ត្រពាំង​ទឹក​ច្រប់​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​អះអាង​ថា មានទឹក​ហូរ​មិន​ដាច់​ទោះ​រដូវប្រាំង ក៏​ពួក​គាត់​អាច​អាស្រ័យ​ផល​ពី​ទឹកអូរ​នោះ​បាន​ដែរ ដោយ​ពួក​គាត់​អាច​ដងទឹក​នោះ​សម្រាប់​ស្រោចស្រព​ដំណាំ និង​នេសាទ​ត្រី​ម្តងម្កាល​ផង​ដែរ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ដី​ទីតាំង​ខាងលើ គឺ​ស្ថិត​នៅ​កណ្តាល​ក្រុង​សែន​មនោ​រម្យ​តែ​ម្តង បើសិនជា​គេ​ចាក់​ដី​ពេញ​រួច​ធ្វើការ​អភិវឌ្ឍន៍​នោះ ប្រាកដជា​បាន​ចំណេញ​ប្រាក់​ច្រើន​ណាស់ ចឹ​ង​ហើយ​បានជា​មាន​សកម្មភាព​ដឹក​ដី​ចាក់​បំពេញ​ចំណុច​ទីតាំង​ខាងលើ ដើម្បី​ផលប្រយោជន៍​ណាមួយ ។
លោក ឡុ​ង វិបុល អភិបាលក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទីតាំង​ដី​នោះ គឺ​មានច្បាប់​ត្រឹមត្រូវ គឺជា​ដី​កាប់​សិទ្ធ​ឯកជន ហើយ​កាលពី​គាត់​ទិញ (​ម្ចាស់​ដី​) ផ្លូវ​លេខ​៧៦​ហ្នឹង​! អត់​មាន​ដី​ទេ កន្លែង​ហ្នឹង​គ្រាន់តែ​ជា​កូន​អូរ​តូច​មួយ តែ​នៅ​ពេល​ធ្វើ​ផ្លូវ គេ​បាន​កាយ​ដី​អូរ​នឹង​ដើម្បី​ធ្វើ​ផ្លូវ ដែល​មើលទៅ​ឃើញ​ថា អូរ​នោះ​មាន​ទំហំ​ធំ ។ និយាយ​ជា​រួម​អូរ​នោះ គឺ​ម្ចាស់​ដី​កាយ​ដល់​ឥលូវ​គាត់​លុប​វិញ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​អះអាង​ខាងលើ ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​តែ​មាន​មន្ទិល​សង្ស័យ​ខ្លះ​ៗ​ចំពោះ​ការ​ចាក់​ដី​លុប​ទីតាំង​ខាងលើ ខណៈ​អាជ្ញាធរ​ខេត្ត​ក៏​មិន​ទាន់​មានការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​នៅឡើយ ៕